ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​ថៃ​ប្រឈ.ម​បញ្ហា ខណៈ​ខុន​ដូ​ពិបាក​លក់​ចេញ ក្រោយ​ការ​រញ្ជួយ​ដី

1 អាទិត្យ មុន

ទីក្រុង​បាងកក ៖ គណៈរដ្ឋមន្ត្រី​នឹង​កាត់​បន្ថយថ្លៃ​សេវា​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​កម្ចី​ទិញ​អចលនទ្រព្យ ដើម្បី​ស្តារ​វិស័យ​មួយ​នេះ ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ខណៈ​ដែល​អ្នកទិញ​កាន់តែ​ច្រើន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទិញ​ខុន​ដូ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កាលពី​ខែ​មុន​ប៉ះពាល់​ដល់​អគារ​ខ្ពស់​ៗ​រាប់​ពាន់​នៅ​ក្នុង​ទីក្រុង​បាងកក​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The…

0:00
0:00

ទីក្រុង​បាងកក ៖ គណៈរដ្ឋមន្ត្រី​នឹង​កាត់​បន្ថយថ្លៃ​សេវា​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​កម្ចី​ទិញ​អចលនទ្រព្យ ដើម្បី​ស្តារ​វិស័យ​មួយ​នេះ ដែល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ខណៈ​ដែល​អ្នកទិញ​កាន់តែ​ច្រើន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទិញ​ខុន​ដូ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កាលពី​ខែ​មុន​ប៉ះពាល់​ដល់​អគារ​ខ្ពស់​ៗ​រាប់​ពាន់​នៅ​ក្នុង​ទីក្រុង​បាងកក​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation និង​គេហទំព័រ Bloomberg បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥​។

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កាត់​បន្ថយថ្លៃ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ពី​អត្រា ២% មក​នៅ​ត្រឹម ០.០១% សម្រាប់​ខុន​ដូ ផ្ទះ​ផ្ទាល់​ដី អគារ​ពាណិជ្ជកម្ម ឬ​ដីធ្លី​ដែល​មាន​អគារ​តម្លៃ​រហូត​ដល់​៧​លាន​បាត ឬ ២០២,០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​ប្រសិទ្ធិ​ភាព​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​ក្រោយ​។ ជាមួយ​គ្នា​នោះ គណៈរដ្ឋមន្ត្រី​ក៏​បាន​យល់ព្រម​កាត់​បន្ថយថ្លៃ​សេវា​កម្ចី​ទិញ​អចល​ទ្រព្យ​ពី​អត្រា ១% មក​នៅ​ត្រឹម ០.០១% ផង​ដែរ​។

សមាគម​ខុន​ដូ​ថៃ​បានឱ្យ​ដឹង​ថា អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុង​តំបន់​សំខាន់​ៗ ក្នុង​ទីក្រុង​បាងកក កំពុង​មាន​ខុន​ដូ​ប្រហែល​២៣៥,០០០​យូ​នី​ត​ដែល​មិន​ទាន់​បាន​លក់​ចេញ តាំងពី​ចុងឆ្នាំ​មុន ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៨ ដោយ​ការ​លក់​បាន​ធ្លាក់​ចុះ ៣៧% មក​នៅ​ប្រហែល ៥៣,០០០​យូ​នី​ត​កាលពី​ឆ្នាំ​មុន​។

ការ​ធ្លាក់​ចុះ​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ ខណៈ​អ្នកទិញ​នៅ​តែ​ភិតភ័យ​មិន​ទាន់​បាត់​នៅឡើយ​ដោយ​គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៧​រ៉ិ​ច​ទ័​រ ដែល​បាន​វាយប្រហារ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣​ពាន់​នាក់ គិត​មក​ទល់​ពេល​នេះ​។ ការ​រញ្ជួយ​ដ៏​អាក្រក់​នេះ មិន​ត្រឹមតែ​បំផ្លិចបំផ្លាញ​អគារ​ជា​ច្រើន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រាលដាល​ដល់​ប្រទេស​ថៃ​ដែល​នៅ​ជិតខាង​គ្នា ដោយ​បង្ក​ឱ្យ​មានការ​រង្គើរ​អគារ​ជា​ច្រើន រួម​ទាំង​ការ​ដួល​រលំ​អគារ​ការិយាល័យ​អគ្គសវនកម្ម​រដ្ឋ ដែល​កំពុង​សាងសង់​ក្នុង​ទីក្រុង​បាងកក​ផង​ដែរ​។ អាជ្ញាធរ​ថៃ​បាន​រាយការណ៍​អំពី​កម្រិត​ខូចខាត​ផ្សេង​ៗ​គ្នា ចំពោះ​សំណង់​អគារ​ប្រហែល ១៣,០០០​អគារ ដែល​នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​យ៉ាងច្រើន និង​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ក្រោយ​ការ​រញ្ជួយ​ដី​។

ការ​កាត់​បន្ថយថ្លៃ​សេវា​អចលនទ្រព្យ​ត្រូវ​បាន​ណែនាំ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២២ ហើយ​ត្រូវ​បាន​លុប​ចោល បន្ទាប់​ពី​ការ​ពន្យា​ពេល​ជា​ច្រើន​លើក​កាលពី​ចុងឆ្នាំ​មុន​។ ទោះ​យ៉ាងណា​ក៏​ដោយ វា​កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​តប​តាម​តម្រូវការ​ពី​វិស័យ​អចលនទ្រព្យ​ដែល​បានឃើញ​ការ​លក់​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ស្រប​ពេល​ការ​ផ្លាស់​ប្តូរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បន្ធូរបន្ថយ​អត្រា​ប្រាក់​កម្ចី​ដោយ​ធនាគារ​ថៃ​កាលពី​ខែ​មុន ដើម្បី​ជំរុញ​តម្រូវការ​លំនៅ​ដ្ឋា​ន​។

សូម​ជម្រាប​ថា វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រួច​ទៅ​ហើយ អំឡុង​ពេល​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ខណៈ​ការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល និង​ការ​បន្ធូរ​បន្ថយពន្ធ​ដើម្បី​គាំទ្រ​វិស័យ​នេះ បាន​ទទួល​បរាជ័យ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ