ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើក​សម្ពោធ​​ស្ពាន​​ឆ្លង​កាត់​សមុទ្រ​​វែង​បំផុត​​នៅ​លើ​ពិភព​លោក​

12 ឆ្នាំ មុន

ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​បំផុត​​នៅ​លើ​ពិភព​លោក​​នៅ​តំប​ន់​សាន​ទុង បាន​ឆ្លង​​កាត់​ការ​ត្រួត​ ពិនិត្យ​​ពី​អង្គ​ភាព​ពាក់​ព័ន្ធ​ និង​បើក​សម្ពោធ​​​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ ។
​ទីភ្នាក់ងារ​​ «ហ្វើង​ហួង» ​របស់​ចិន​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​ផ្សាយថា ស្ពាន​ហៃវ៉ាន ​ដែល​ឆ្លង​កាត់​ឈូង​សមុទ្រ​​ជៀវ​ចូវ ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​​សាន​ទុង បាន​ឆ្លង​កាត់​​ការ​​ត្រួត​ពិនិត្យ​​​គុណ​ភាព​ពី​អង្គ​​ភាព​ជំនាញពាក់​ព័ន្ធ ​រួច​រាល់ និង​បាន​ប្រគល់​​ជូន​ដល់​​អាជ្ញា​ធរ​សម្រាប់​បើក​​ឱ្យ​​ប្រើ​ប្រាស់​​ជា​​ ផ្លូវ​​ការ​ ធ្វើ​ឱ្យ​​​ការ​ធ្វើ​ដំណើរ​​ពី​ក្រុង​​ឈីង​តាវ ​ទៅ​​ហួង​តាវ​កាត់​បន្ថយ​​រយៈ​ច​ម្ងាយ​​បាន​៣០​គីឡូ​ម៉ែត្រ ។

ស្ពាន​ឆ្លង​សមុទ្រ​ដ៏​វែង​បំផុត​​នៅ​លើ​ពិភព​លោក​​នៅ​តំប​ន់​សាន​ទុង បាន​ឆ្លង​​កាត់​ការ​ត្រួត​ ពិនិត្យ​​ពី​អង្គ​ភាព​ពាក់​ព័ន្ធ​ និង​បើក​សម្ពោធ​​​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ ។
ទីភ្នាក់ងារ​​ «ហ្វើង​ហួង» ​របស់​ចិន​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា ​ផ្សាយថា ស្ពាន​ហៃវ៉ាន ​ដែល​ឆ្លង​កាត់​ឈូង​សមុទ្រ​​ជៀវ​ចូវ ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​​សាន​ទុង បាន​ឆ្លង​កាត់​​ការ​​ត្រួត​ពិនិត្យ​​​គុណ​ភាព​ពី​អង្គ​​ភាព​ជំនាញពាក់​ព័ន្ធ​រួច​រាល់ និង​បាន​ប្រគល់​​ជូន​ដល់​​អាជ្ញា​ធរ​សម្រាប់​បើក​​ឱ្យ​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​​ការ​ ធ្វើ​ឱ្យ​​​ការ​ធ្វើ​ដំណើរ​​ពី​ក្រុង​​ឈីង​តាវ ​ទៅ​​ហួង​តាវ​កាត់​បន្ថយ​​រយៈ​ច​ម្ងាយ​​បាន​៣០​គីឡូ​ម៉ែត្រ ។

គួរ​បញ្ជាក់ថា ​ស្ពាន​ហៃ​វ៉ាន ត្រូវ​បាន​ចាត់ទុក​ថា ​ជា​ស្ពាន​ឆ្លង​សមុទ្រ​ដ៏​​វែង​បំផុត​នៅ​លើ​សាកល​លោក​ ដោយ​ចំណាយ​ពេល​ក្នុង​ការ​សាង​សង់​សរុប​៤​ឆ្នាំ ​មាន​​ប្រវែង​​៤១,៥៨​គីឡូ​ម៉ែត្រ ​ទទឹង​ប្រវែង​៣៥​​ម៉ែត្រ ។
ស្ពាន​ខាង​លើ​​ត្រូវបាន​ធានា​​អាយុ​កាល​​ប្រើ​ប្រាស់​​បាន​យូរ​ដល់​ទៅ​១០០​ឆ្នាំ ​ដោយ​ចំណាយ​​ថវិកា​​ក្នុង​ការ​​សាងសង់​​ជាង​១០.០០០​លាន​យន់ ​ឬ​ប្រហែល​​១.៥៤០​លាន​ដុល្លារ​អាមេ​រិក ៕