ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Opta ៖ Real Madrid មានឱកាស​ត្រឹម​៤%​ប៉ុណ្ណោះ សម្រាប់​ដំណើរ​ការពារ​តំណែង​ជើងឯក UCL

1 អាទិត្យ មុន

បរទេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥…

បរទេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ បន្ទាប់​ពី​បាន​បំបាក់​ក្រុម​ស្តេច​ស Real Madrid ដោយ​លទ្ធផល ៣​ទល់​នឹង​០ ជើង​ទី​១ វគ្គ​៨​ក្រុម​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥​។

ខ្សែបម្រើ​ការពារ​សញ្ជាតិ​អង់គ្លេស Declan Rice រកបាន​២​គ្រាប់ និង​១​គ្រាប់​ពី​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ Mikel Merino សម​ល្មម​ផ្តល់​កក់ក្តៅ​សម្រាប់​ក្រុម Arsenal សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ដ្បិត Real Madrid ក្នុង​នាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក និង​ជា​ក្រុម​ឈ្នះ​ជើងឯក Champions League ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ពោល​១៥​លើក​នោះ ត្រូវ​អវត្តមាន​ខ្សែបម្រើ​ការពារ​សញ្ជាតិ​បារាំង Eduardo Camavinga នៅ​ការ​ប្រកួត​ជើង​ទី​២ ក្រោយ​ទទួល​បាន​កាត​លឿង​២​ដង​ស្មើនឹង​កាត​ក្រហម​នៅ​នាទី ៩០+៤ ការ​ប្រកួត​ជើង​ទី​១​។

យោង​តាម​ស្ថិតិ​ពី​ក្រុមហ៊ុន​វិភាគ​បាល់ទាត់​ដ៏​ល្បី​លំដាប់​ពិភពលោក Opta បាន​បង្ហាញ​ថា Arsenal ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ លោក Mikel Arteta មានឱកាស​រហូត​ដល់ ៩៦% បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ចំណែក Real Madrid ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី លោក Carlo Ancelotti ដែល​មាន​ត្រឹមតែ ៤%​ប៉ុណ្ណោះ ទោះ​អ្វី​ៗ​នឹង​ត្រូវ​ដឹង​ជា​ផ្លូវការ​នៅ​ជើង​ទី​២ នៅ​ទឹកដី Santiago Bernabeu ទីក្រុង​ម៉ា​ឌ្រី​ដ នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ យ៉ាងណា​ក៏​ដោយ​។

ក្រៅពី Arsenal អបអរ​ជ័យជម្នះ​នៅ​ជើង​ទី​១ ងាក​ទៅ​ក្រុម Inter Milan ឯណោះ​វិញ ក៏​រីករាយ​ជាមួយនឹង​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich នៅ​ក្នុង​លទ្ធផល ២​ទល់​នឹង​១ ស្រប​ពេល​ស្ថិតិ​ពី Opta បាន​បង្ហាញ​ថា ក្រុម​យក្ស​អ៊ី​តា​លី Inter Milan ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី លោក Simone Inzaghi មានឱកាស ៨២% បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក លោក Vincent Kompany មានឱកាស​ត្រឹមតែ ១៨% ប៉ុណ្ណោះ ដ្បិត Inter Milan នឹង​បើកទ្វារ​កីឡដ្ឋាន San Siro ទីក្រុង​មី​ឡាន នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥ ស្វាគមន៍ Bayern Munich សម្រាប់​ជំនួប​ទី​២ ដឹង​ឈ្នះ​ចាញ់​៕ ប្រភព ៖ Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ