ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​គេ​រករឿង​ខ្លួន​​ ចំ​ពេល​រើស​​​កាំភ្លើង​បាន​​ប្រុង​​​ទៅ​បា.ញ់​គេ​ តែ​ជួប​ប៉ូលិស​

5 ថ្ងៃ មុន
  • កំពត

ផ្លូវខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ខឹង​នឹង​គេ​រករឿង​ខ្លួន​ផង ក៏​រើស​បាន​កាំភ្លើង​AK១​នៅ​ក្រោម​ស្ពាន​ក្រពើ​ហារក៏​កាន់​បំណង​ដើរទៅ​បាញ់​គេ តែ​​​មក​តាម​ផ្លូវ​ក៏​ប្រទះ​នឹង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅកំពុង​ល្បាត​ភូមិសាស្ត្រចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់ឈាន​ចូល​ថ្ងៃ​ទី​០៩ ​មេសា…

ផ្លូវខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ខឹង​នឹង​គេ​រករឿង​ខ្លួន​ផង ក៏​រើស​បាន​កាំភ្លើង​AK១​នៅ​ក្រោម​ស្ពាន​ក្រពើ​ហារក៏​កាន់​បំណង​ដើរទៅ​បាញ់​គេ តែ​​​មក​តាម​ផ្លូវ​ក៏​ប្រទះ​នឹង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅកំពុង​ល្បាត​ភូមិសាស្ត្រចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់ឈាន​ចូល​ថ្ងៃ​ទី​០៩ ​មេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បឹង​ជំនីក​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី  ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តាម​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​លុយ សុស ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៥៣​ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានមុខ​របរ​មិន​ពិតប្រាកដ ដកហូត​បាន  អាវុធ​ម៉ាក​AK កាត់​ស្វាយ​០១​ដើម បង់​គ្រាប់​០១ គ្រាប់កាំភ្លើង​ចំនួន​១៨​គ្រាប់ កាបូប​លុយ​ពណ៌​ខ្មៅ​០១ ក្រណាត់​យ័ន្ត​ពណ៌​ក្រហម​០១ ចង្កូម​ជ្រូក​០១ និង​ខ្សែដៃ​អង្កាំ​ជ័រ​០១​ខ្សែ​។

លោក​បាន​បន្ត​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​របស់​ខ្លួន មក​ដល់​ចំណុច​បឹង​ជំនីក ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក៏​បាន​ជួប​ជាមួយ ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​មាន​កាន់​កាំភ្លើង​AK នៅ​និង​ដៃគោលបំណង​យក​ទៅ​បាញ់ អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​និង​ខ្លួន តែ​មិន​ទាន់​បាន​ទៅ​ដល់​ផង ក៏​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​កាំភ្លើង​ម៉ាក​AK១​ដើម​នេះ​ ពិតជា​របស់​ខ្លួន​បាន​រើស​បាននៅ​ក្រោម​ស្ពាន​ក្រពើ​ហា​ភូមិ​ក្រពើ​ហា​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ហើយ​បំណង​យក​ទៅ​បាញ់​ពួក​នាក់​រករឿង​ខ្លួន​ប្រាកដ​មែន​ ។

បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ ត្រូវ​បានក​ម្លាំ​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ