- ភ្នំពេញ
បើឈប់បានឈប់ទៅ រឿងអួតហួសសម្ញៃង ពីព្រោះសកម្មភាពនេះមិនមែនមានន័យថា ជាមនុស្សស៊ីវីល័យនោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា…
បើឈប់បានឈប់ទៅ រឿងអួតហួសសម្ញៃង ពីព្រោះសកម្មភាពនេះមិនមែនមានន័យថា ជាមនុស្សស៊ីវីល័យនោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា…
បើឈប់បានឈប់ទៅ រឿងអួតហួសសម្ញៃង ពីព្រោះសកម្មភាពនេះមិនមែនមានន័យថា ជាមនុស្សស៊ីវីល័យនោះទេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សង្គមមួយដែលស៊ីវិល័យ មិនមែនជាសង្គមមួយដែលសម្បូរដោយពលរដ្ឋ មានរបស់មានរបរដើរបង្អួតគ្នានោះទេ ។ ប៉ុន្តែជាការរៀបចំជីវភាពរស់នៅមួយសមរម្យ ដោយសេចក្តីថ្លៃថ្នូរ ចេះគោរពគ្នា ប្រកាន់សីលធម៌ និងគុណធម៌ ។ សម្តេចបានបញ្ជាក់ថា សង្គមបែបនោះហើយបានគេហៅថា សង្គមស៊ីវិល័យ ។
ជាមួយគ្នានោះ សម្តេចធិបតី បានជំរុញឱ្យពលរដ្ឋ ជាពិសេសយុវជនរួមគ្នាកសាងសង្គមមួយដែលល្អ រួមគ្នាលុបបំបាត់ និងកែលម្អកំហុសឆ្គងកន្លងមក ដោយសង្កត់ធ្ងន់ថា អ្វីដែលល្អយើងរួមគ្នាលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យធ្វើទៅរួមទាំងសកម្មភាពស្ម័គ្រចិត្តផ្សេងៗរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ។
នេះ គឺជាខ្លឹមសារដែលសម្តេចធិបតី បានថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្របពេលដែលតថភាពសង្គមជាក់ស្តែង នៅពេលនេះ គឺហាក់ផុលផុសខ្លាំងចំពោះសកម្មភាព បង្ហាញពីភាពស៊ីវិល័យជ្រុល ដែលផ្ទុយពីអ្វីដែលប្រមុខរាជរដ្ឋាភិបាលបានលើកឡើង ។
នៅក្នុងសង្គមអ្នកដែលមានគំនិតមានទស្សនៈបង្ហាញពីភាពស៊ីវិល័យ ប្រកបដោយគុណធម៌ គឺមានច្រើន ប៉ុន្តែក៏មានអ្នកដែលបង្ហាញពីភាពស៊ីវិល័យបែបឡួយឆាយពីជីវិតបែបប្រណិត ខ្ជះខ្ជាយ បង្អួត និងសម្ញែងក៏មានច្រើនផងដែរ ។
រូបភាពអវិជ្ជមាននៃភាពស៊ីវិល័យអាស្រ័យលើសម្ភារៈនិយម និងទ្រព្យសម្បត្តិ នៅពេលនេះ គឺហាក់កំពុងតែផុលផុសដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេផ្សព្វផ្សាយតែរូបភាពហ៊ឺហារ សម្លៀកបំពាកថ្លៃៗ កម្មវិធីប្រណិតៗ ស្របពេលដែលសមាជិកសង្គមមួយចំនួន នៅតែបន្តរស់នៅក្នុងស្ថានភាពមួយដែលលំបាកទាំងចំណូល និងចំណាយ ។
ជាធម្មជាតិរបស់មនុស្ស នៅពេលដែលខ្លួននៅក្នុងស្ថានភាពមួយប្រហាក់ប្រហែលគ្នា គឺអាចជាការឃោសនាជាការលើកកម្ពស់ ហើយរុញច្រានអោយមានទំនោរទៅរកភាពរីករាយភាពហ៊ឺហារភាពទាន់សម័យតាមគ្នា ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពផ្សេងគេក៏ចាប់ផ្តើមសម្លឹងសង្គមនោះ ខុសពីអ្វីដែលគេបង្ហាញហើយគេអួត ។
នៅក្នុងស្ថានភាពមួយផ្ទុយបែបនេះ ពួកគេគ្មានមោទនភាពហើយរីករាយជាមួយនឹងរូបភាពនេះឡើយ ។ អ្វីដែលមាន និងដក់ជាប់នៅក្នុងចិត្ត គឺភាពតូចចិត្ត និងចម្ងល់ដោយរួមទាំងការច្រណែន ដែលនាំឲ្យសមាជិកសង្គមតែមួយ តែមើលឃើញទិដ្ឋភាពតែមួយនៅក្នុងអត្ថន័យខុសគ្នា ។
សរុបទៅ ឆ្លងតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងតថភាពជាក់ស្តែងនៅក្នុងសង្គម សមាជិកសង្គមទាំងអស់នឹងរិះគិត ហើយព្យាយាមអនុវត្តឲ្យបានទៅតាមនិយមន័យនៃភាពស៊ីវិល័យដ៏ត្រឹមត្រូវដែលសម្តេចបានលើកឡើង ។ សូមកុំរស់ជាមួយនឹងការអួត និងសម្ញែង តែរស់នៅក្នុងសកម្មភាពកុសល ចេះជួយយកអាសារ ចេះបង្កើតសកម្មភាពសង្គម ដែលមានប្រយោជន៍មានគុណតម្លៃ មានគុណធម៌ និងអំណោយទានសម្រាប់សង្គម ។
សង្គមដែលស៊ីវិល័យមិនមែនជាសង្គមសម្ភារ:និយម តែជាសង្គមដែលគោរពច្បាប់ អោយតម្លៃលើគុណធម៌ និងសីលធម៌នៃសង្គម ៕
ចែករំលែកព័តមាននេះ