ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ប្រកាស​ហាម​ដាច់ខាត មិន​ឱ្យ​បង្ហោះគោម និង​អុជ​កាំជ្រួច​គ្រប់​ប្រភេទ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ឡើយ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​រក្សា​សុវត្ថិភាព​ បង្ការ​ការពារ​គ្រោះ​អគ្គិភ័យ ​ក្នុង​រាជធានី​ភ្នំពេញ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំម្សាញ់…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​រក្សា​សុវត្ថិភាព​ បង្ការ​ការពារ​គ្រោះ​អគ្គិភ័យ ​ក្នុង​រាជធានី​ភ្នំពេញ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​ ខាង​មុខ​នេះ ខណៈ​ពេល​អាកាសធាតុ​ កំពុង​តែ​ក្តៅ​ស្ងួត​ខ្លាំង ដែល​ងាយ​នឹង​បណ្តាល​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ កើតឡើង​ជាយថាហេតុ ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​ ៖

១-ហាម​ដាច់ខាត​ចំពោះ​ការ​បង្ហោះគោម និង​ការ​អុជ​កាំជ្រួច​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង ក្នុង​ឱកាស ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចាត់វិធានការ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​បុគ្គល និង​ម្ចាស់​ទីតាំង​ណា​ដែល​បង្ក​ការ​អុជ​កាំជ្រួច និង​បង្ហោះគោម បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

២-នៅ​គ្រប់​ទី​វត្ត​អារាម ទីកន្លែង​គោរព​សក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់​ផ្សារ​រដ្ឋ និង​ផ្សារ​ឯកជន គេហដ្ឋាន និង​ទីកន្លែង​សប្បាយភាព​នានា ព្រមទាំង បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមហេតុ​ដែល​អាច​បង្កើត​ឱ្យ​មាន​គ្រោះ​អគ្គិភ័យ ដូច​ជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប​ទៀន កា​រត​ភ្ជាប់ ឬ​ប្រើ​ចរន្តអគ្គិសនី​មិន​ត្រឹមត្រូវ​តាម លក្ខណៈ​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​ឆេះ​។​ល​។ ដោយ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ បង្ការ​កុំឱ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​ដែល​ធ្វើ​ឱ្យ បាត់បង់​ទាំង​ទ្រព្យសម្បត្តិ និង​អាច​ដល់​អាយុជីវិត​។

៣-ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ត្រៀម​រៀបចំ​មធ្យោបាយ​ឱ្យ បាន​គ្រប់គ្រាន់ ក្នុង​ការ​បង្ការ ទប់ស្កាត់​ការ​កើត​មាន​ជាយថាហេតុ​នូវ​អគ្គិភ័យ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នៅ​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ