ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​៧​មក​រា ៖ បញ្ហា​សំរាម បើ​នៅ​តែ​បន្ត​ចោល​គ្មាន​សណ្តាប់ធ្នាប់ នឹង​ត្រូវ​រង​ពិន័.យ​រដ្ឋបាល

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​៧​មក​រា សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​បញ្ហា​ការ​ទុកដាក់​ឬ​ចោល​សំរាម នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ខ្វះ​ការ​យល់​ដឹង​ពី​អនាម័យ​សាធារណៈ​ជា​ហេតុ​នាំ​ឲ្យ​មាន​បាត់បង់​សោភ័ណ​ភាព នឹង មាន​ក្លិន​មិនល្អ ក្នុង​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​៧​មក​រា សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​បញ្ហា​ការ​ទុកដាក់​ឬ​ចោល​សំរាម នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ខ្វះ​ការ​យល់​ដឹង​ពី​អនាម័យ​សាធារណៈ​ជា​ហេតុ​នាំ​ឲ្យ​មាន​បាត់បង់​សោភ័ណ​ភាព នឹង មាន​ក្លិន​មិនល្អ ក្នុង​មូលដ្ឋាន ។

ជាក់ស្តែង​នៅ​ម្ដុំ​អាគារ បុរី​កីឡា ដែល​ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដោយ​ត្រង់​ចំណុច​ទីតាំង​ខាងលើ​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ដូច្នេះ​ហើយ​ការ​ទុកដាក់​សំរាម​នៅ​អាគារ​មួយ​ចំនួន​គ្មាន សណ្ដាប់ធ្នាប់​នោះ​ទេ ។

បើ​យោង​តាម​អ្នកស្រី ពិសី ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​អាគារ​បុរី​កីឡា​បាន​លើក​ឡើង​ថា ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នៅ​លើ​អគារ​បុរី​កីឡា ហេតុ​ដូចនេះ​ហើយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​យល់​ដឹង​ពី​បញ្ហា​សំរាម​ការ​ទុកដាក់​និង​ពេលវេលា​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​ទទួល ខ្លះ​ទៀត​យក​ពីលើ​អគារ​ចុះ​មក​ដល់​ខាងក្រោម​គឺ​បោះចោល រឺ ទុកដាក់​គ្មាន សណ្ដាប់ធ្នាប់​តែ​ម្តង ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បុរី​កីឡា​បាន​បន្ថែម​ទៀត​ថា ការ​ទុកដាក់​សំរាម​ដែល​គ្មាន​របៀបរៀបរយ​នេះ​វា​អាច​ធ្វើ​ឲ្យ​សំរាម​ទាំង​អស់នេះ​ហូរ​ចូល​តាម​ប្រព័ន្ធ​លូ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ឬ​ក៏​ជន់​លិច​ក្នុង​រដូវវស្សា ។

ម្យ៉ាង​មួយវិញទៀត ប្រសិនជា​សំរាម​នោះ​មាន​ក្លិន​មិនល្អ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ៗ​នោះ​ផង​ដែរ ថែម​ទាំង ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

ពាក់ព័ន្ធ​បញ្ហា​លោក ប៉ែន ធឿ​ន ប្រធាន​ការិយាល័យ បរិស្ថាន​អនាម័យ​ខណ្ឌ​៧​មក​រា បាន​លើក​ឡើង​ថា ដោយ​មានការ​យកចិត្ត​ទុក​ពី​លោក អភិបាល​ខណ្ឌ មន្ត្រី​ជំនាញ​បាន​ធ្វើការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​មី​សូ​ដា ក្នុង​មូលដ្ឋាន​ខណ្ឌ ។ កន្លង​ទៅ លោក​អភិបាល​បាន​ណែនាំ​ទៅ​កាន់​ប្រជាពលរដ្ឋ តាម​រយៈ​វេទិកាសាធារណៈ​របស់​ភូមិ​ឃុំ​សង្កាត់​ខណ្ឌ ត្រូវ​ទុកដាក់​វេច​ខ្ចប់​កាក​សំណល់​អោយ​បាន​ល្អ ហើយ​ត្រូវ​បញ្ចេញ​សម្រាម​តាម​ពេលវេលា​កំណត់​ម៉ោង ៦​ល្ងាច ដល់​ម៉ោង​៩​យប់ ដោយសារ​តែ​អគារ​បុរី​កីឡា​មាន​ចំនួន​អ្នក​រស់នៅ​ច្រើន ដូច្នេះ​ហើយ​សំរាម​ដែល​យក​មក​ចោល​គ្មាន​សណ្តាប់ធ្នាប់​មួយ​ចំនួន អាជ្ញាធរ​ខណ្ឌ​បាន​ធើ្វ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​បន្ថែម​ជើង​ក្នុង​ការ​មក​ប្រមូល​ចេញ ។ ពេល​ខ្លះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ខ្លះ​ការ​យល់​ដឹង​ពី​បញ្ហា អនាម័យ​សាធារណៈ​ហេតុ​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព ។

ជាមួយ​គ្នា​ផង​ដែរ​ អាជ្ញាធរ​ខណ្ឌ​៧​មក​រា សុំ​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​បញ្ចេញ​សំរាម​តាម​ម៉ោង​កំណត់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​នីមួយ​ៗ​បាន​កំណត់ ជៀសវាង​យក​មក​ចោល​គ្មាន​សណ្ដាប់ធ្នាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ