ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​ផ្តល់​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀ.ន​និង​App NoDrug​ ដល់​ពលរដ្ឋ​មក​លេង​កម្សាន្ត​អង្គរ​សង្ក្រាន្ត

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​និង​ទី​១៤ ខែមេសា ឆ្នាំ ២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយនឹង​ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប រួម​ជាមួយនឹង​វិស័យ​ឯកជន​បាន​សកម្មភាព​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ក៏​ដូច​ជា​ការ​ទាញ​យក App…

រាជធានី​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​និង​ទី​១៤ ខែមេសា ឆ្នាំ ២០២៥ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយនឹង​ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តសៀមរាប រួម​ជាមួយនឹង​វិស័យ​ឯកជន​បាន​សកម្មភាព​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ក៏​ដូច​ជា​ការ​ទាញ​យក App NoDrug មក​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ចំណេះដឹង​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។

ឧត្តមសេនីយ៍ឯក លឹ​ម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​២​ថ្ងៃនេះ​គឺ​មហាជន​ដែល​ចូលរួម​ទស្សនា​ខេត្តសៀមរាប​ក៏​ដូច​ជា​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ នេះ​គឺ​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​និង​សម្ដែង​នូវ​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​តាំងពី​ពណ៌​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទាំង​នៅ​តំបន់​អង្គរ​ក៏​ដូច​ជា​នៅ​មាត់​ស្ទឹង​សៀមរាប​ពួក​គាត់​ឆ្លៀតពេល​ចូល​ស្វែង​យល់​ក៏​ដូច​ជា​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រឿងញៀន​ក៏​ដូច​ជា App NoDrug :https://nodrugsnacd.com/download_kh ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​កាន់តែ​រហ័ស​និង​រាយការណ៍​យក​បញ្ហា​គ្រឿងញៀន​ចេញពី​សហគមន៍​។

ក្នុង​នាម​ថ្នាក់ដឹកនាំ ពិសេស​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​ឱកាស​នោះ លោក ឡោ សុវិជ្ជា អគ្គនាយករង តំណាង​ឱ្យ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួងទេសចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​វ​បែប​វប្បធម៌ បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ធម្មជាតិ​ដោយ​គ្មាន​គ្រឿងញៀន​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​ដោយ​ពាំនាំ​នូវ​ការ​ថ្លែងអំណរគុណ​ពី​ឯកឧត្តម​សន្តិ​បណ្ឌិត​នេ​ត​សា​វឿ​ន​ឧបនាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដល់​ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការ​ត្រួត​ពិនិត្យគ្រឿងញៀន​ខេត្តសៀមរាប គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ទេសចរណ៍​ ក្រុមហ៊ុន​ទឹក​សុទ្ធ​ ដែល​បាន​ផ្ដល់​នូវ​កិច្ចសហការ​ចូលរួម​រៀបចំ​ការ​តាំង​ពិ​ពណ៌​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ទូទៅ​ហើយ​ការងារ​នេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តែង​ធ្វើការ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​សំដៅ​កៀរគរ​ការ​ចូលរួម​ធ្វើ​ឲ្យ​សកម្មភាព​ប្រព្រឹត្ត​ទៅ​ជា​លក្ខណៈ​ពហុ​វិស័យ​និង​ជា​ចលនា​ជាតិ​រួម​មួយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ