ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​វា.យ​ប្រ.ហារ​ដ៏​ខ្លាំង​ក្លា​ទៅ​លើ​ក្រុ​មហ៊ូទី​​ស្លា​.ប់​មនុស្ស​៣៨​នាក់

1 ថ្ងៃ មុន

​ទី​ក្រុង​វ៉ាស៊ីនតោន៖ ​កាល​ពី​យប់​មិញ អាមេរិក​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ូទី​នៅ​ប្រទេ​សយ៉េម៉ែន​ភាគ​ខាង​លិច​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៨​នាក់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ូ​ទី​ផ្ទាល់​តែ​ម្ដង​។ បើ​ដូច្នេះ​មែន ​វា​ជា​ការ​វាយ​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​​ចាប់​តាំង​ពី​អាមេរិក​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ទៅ​លើ​ហ៊ូ​ទី​។ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សញ្ញា​ថា​អ៊ីស្រាអែល និង​អាមេរិក​ត្រៀម​វាយ​អ៊ីរ៉ង់​នៅ​ពេល​ឆាប់​ៗ​នេះ​បើ​សិន​គ្មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​គ្នា​។​​ ទូរ​ទស្សន៍​អាល់​ម៉ាស៊ីរ៉ា (Al…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​កាល​ពី​យប់​មិញ អាមេរិក​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ូទី​នៅ​ប្រទេ​សយ៉េម៉ែន​ភាគ​ខាង​លិច​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៨​នាក់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ូ​ទី​ផ្ទាល់​តែ​ម្ដង​។ បើ​ដូច្នេះ​មែន ​វា​ជា​ការ​វាយ​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​​ចាប់​តាំង​ពី​អាមេរិក​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ទៅ​លើ​ហ៊ូ​ទី​។

ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សញ្ញា​ថា​អ៊ីស្រាអែល និង​អាមេរិក​ត្រៀម​វាយ​អ៊ីរ៉ង់​នៅ​ពេល​ឆាប់​ៗ​នេះ​បើ​សិន​គ្មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ជា​មួយ​គ្នា​។​​ ទូរ​ទស្សន៍​អាល់​ម៉ាស៊ីរ៉ា (Al Mashira TV) ផ្សាយ​ថា​ក្រៅ​ពី​អ្នក​ស្លាប់​ទាំង​នោះ មនុស្ស​១០២​នាក់​ទៀត​រង​របួស​។ អាមេរិក​ថ្លែង​ថា​ការ​វាយ​ប្រហារ​លើក​នេះ​មាន​គោល​ដៅ​កាត់​ផ្ដាច់​ការ​​ផ្គត់​ផ្គង់​ប្រេង​​ទៅ​ឱ្យ​ពួក​យុទ្ធ​ជន​របស់​ក្រុម​ហ៊ូ​ទី​។​​

ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ (មន្ទីរ​បញ្ច​កោណ​) មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​បន្ទាប់​ពី​ទូរ​ទស្សន៍​របស់​ក្រុម​ហ៊ូ​ទី​ផ្សព្វ​ផ្សាយ​អំពី​ការ​ស្លាប់​នោះ​។​ ​ប៉ុន្តែ​អគ្គ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​អាមេរិក​ថ្លែងថា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​នោះ​ដើ​ម្បី​ធ្វើ​ឱ្យ​ក្រុម​ហ៊ូ​ទី​ចុះ​ខ្សោយ​សង្វាក់​ផ្គត់​ផ្គង់​ប្រភព​ថាម​ពល​របស់​ពួក​គេ​។ អាមេរិក​ថា​​ហ៊ូ​ទី​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជន​រួម​ជាតិ​របស់​ខ្លួន​។

អាមេរិក​ថ្លែង​ថា​យុទ្ធ​នា​ការ​វាយ​ប្រហារ​របស់​ខ្លួន​ដែល​ចាប់​ផ្ដើម​តាំង​ពី​ខែ​មីនា​នោះ​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​រហូត​ដល់​ហ៊ូ​ទី​លែង​រំខាន​នាវា​ដឹក​ទំនិញ​នៅ​សមុទ្រ​ក្រហម​ត​ទៅ​ទៀត​។​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣រហូត​ដល់​បច្ចុប្បន្ន​​​ ​​ហ៊ូទី​វាយ​ប្រហារ​ដោយ​ដ្រូន និង​មីស៊ីល​ទៅ​លើ​នាវា​ដឹក​ទំនិញ​​ជា​ច្រើន​ដង​ដើម្បី​រួប​រួម​សាម​គ្គី​គ្នា​ជា​មួយ​ជន​ជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កា​ហ្សា។

ពួក​គេ​ផ្អាក​វាយ​ប្រហារ​នាវា​ដឹក​ទំនិញ​រយៈ​ពេល​២​ខែ​កាល​ពី​ពេល​កន្ល​ងមក​នៅ​ពេល​មាន​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​​​​ហាម៉ាស់​។ ទោះ​បី​ពួក​គេ​សច្ចា​ថា​នឹង​វាយ​ប្រហារ​​​ជា​ថ្មី​នៅ​សមុទ្រ​ក្រហម​​បន្ទាប់​ពី​អ៊ីស្រាអែល​​បន្ត​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ហ៊ូទី​​​​បាន​ត្រឹម​តែ​និយាយ​តែ​មាត់​ទទេ​សិន​​ ប៉ុន្តែ​មិន​ទាន់​ចាត់​វិធាន​ការ​​​ជាក់​ស្ដែង​​នៅ​ឡើយ​ទេ​។​

សូម​រំលឹក​ថា​កាល​ពី​ខែ​មីនា អាមេរិក​​​ធ្លាប់​វាយ​ប្រហារ​​ដ៏ខ្លាំង​ក្លាម្ដង​ហើយ​ទៅ​លើ​ក្រុម​ហ៊ូទី​បណ្ដាល​ឱ្យ​​​ស្លាប់​​មនុស្ស​ជាង​៥០​នាក់​។ ករណី​វាយ​ប្រហារ​កាល​ពី​យប់​មិញ​ថ្វី​ដ្បិត​មិន​ធំ​ដល់​ខែ​មីនា​ ប៉ុន្តែ​​អាច​និយាយ​ថា​ជា​ការ​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​​ដ៏​ច្រើន​លំដាប់​ទី​២​។​ អ្នក​ខ្លះ​ចាត់​ទុក​ថា​នេះជា​យុទ្ធ​នា​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា​ចាប់​តាំង​ពី​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី​២។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ