រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ជូនអ្នកបើកបររថយន្តម៉ាកឡិចស៊ិស LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កស្លា.ប់០១នាក់ និងរបួសស្រាល០៥នាក់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លូនអ្នកបើករថយន្ត ឈ្មោះ ថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤-០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.73Mg/L ៕

ចែករំលែកព័តមាននេះ