ខេត្តបន្ទាយមានជ័យ ៖ ប្រទៈឃើញបុរសចំណាស់ម្នាក់ដេកផ្ងារពោះក្នុងទឹកប្រឡាយជម្រៅត្រឹមជង្គង់ ត្រូវបានអ្នកភូមិ និងសមត្ថកិច្ចជួយសង្គ្រោះយកទៅកាន់មន្ទីពេទ្យ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចប្រឡាយផ្លូវវាងក្រុង ស្ថិតភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នាយប៉ុស្តិ៍នគរបាលសង្កាត់អូរអំបិលបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាបានប្រទះឃើញបុរសចំណាស់ម្នាក់ដេកផ្ងារពោះក្នុងទឹកប្រឡាយ ហើយកម្លាំងប៉ុស្តិ៍បានចុះទៅពិនិត្យនិងអន្តរាគមន៍ជួយសង្គ្រោះស្រង់ឡើងគោក តែស្ថានភាពជនរងគ្រោះដូចជាស្ថានសន្លប់មិនដឹងខ្លួន និងមានអាការៈស្លេកស្លាំង ត្រូវបានសមត្ថកិច្ចទំនាក់ទំនងរថយន្តមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ មកដឹកយកទៅកាន់មន្ទីមន្ទីពេទ្យ។
នាយប៉ុស្តិ៍បានបញ្ជាក់ថា ជនរងគ្រោះមានអាយុប្រមាណជិត៥០ឆ្នាំ និងមានអាការៈស្លេកស្លាំង អាចជាអ្នករស់នៅក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋនៅក្បែរប្រទៈឃើញ២ទៅ៣ថ្ងៃហើយ ដោយជនរងគ្រោះដើរចុះដើរឡើងក្បែរកន្លែងកើតហេតុ ហើយមូលហេតុអាចជនរងគ្រោះក្តៅខ្លាំងចុះងូតទឹក ហើយខ្យល់គដួលចូលទឹកជម្រៅប្រមាណត្រឹមក្បាលជង្គង់ងើបលេងរួច។
នាយប៉ុយស្តិ៍បញ្ជាក់ថា៖ក្រោយជួយសង្គ្រោះជនរងគ្រោះទៅកាន់មន្ទីពេទ្យរួចហើយ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលអូរអំបិល កំពុងស្រាវជ្រាវទំនាក់ទំនងរកសាច់ញាតិ ព្រោះពេលនេះជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ៕


ចែករំលែកព័តមាននេះ