ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុបព្រមានលោក ត្រាំ! កិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ អាចក្លាយជា “ក្រដាសឥតន័យ” បើគ្មានអ្នកជំនាញ

3 ម៉ោង មុន

បរទេស៖ សហភាពអឺរ៉ុប បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗ នៅថ្ងៃសុក្រនេះថា រាល់កិច្ចព្រមព្រៀងថ្មីណាមួយជាមួយអ៊ីរ៉ង់ អាចនឹងមានប្រសិទ្ធភាពទាបជាងកិច្ចព្រមព្រៀងឆ្នាំ ២០១៥​ ប្រសិនបើការចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ធ្វើឡើងដោយគ្មានវត្តមានអ្នកជំនាញផ្នែកនុយក្លេអ៊ែរនៅជុំវិញតុចរចានោះទេ។…

បរទេស៖ សហភាពអឺរ៉ុប បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗ នៅថ្ងៃសុក្រនេះថា រាល់កិច្ចព្រមព្រៀងថ្មីណាមួយជាមួយអ៊ីរ៉ង់ អាចនឹងមានប្រសិទ្ធភាពទាបជាងកិច្ចព្រមព្រៀងឆ្នាំ ២០១៥​ ប្រសិនបើការចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ធ្វើឡើងដោយគ្មានវត្តមានអ្នកជំនាញផ្នែកនុយក្លេអ៊ែរនៅជុំវិញតុចរចានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៤ ខែមេសានេះ។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបញ្ជាក់ក្នុងកិច្ចប្រជុំមេដឹកនាំ EU នៅប្រទេសស៊ីប​ថា៖ «ប្រសិនបើការចរចាផ្ដោតតែលើបញ្ហានុយក្លេអ៊ែរ ប៉ុន្តែមិនមានអ្នកជំនាញបច្ចេកទេសចូលរួមពិគ្រោះយោបល់ឱ្យបានដិតដល់ទេ នោះយើងនឹងទទួលបានលទ្ធផលជាកិច្ចព្រមព្រៀងមួយដែលទន់ជ្រាយ និងខ្សោយជាងអ្វីដែល JCPOA ធ្លាប់មានទៅទៀត»។

ក្រៅពីការបារម្ភលើចំណុចបច្ចេកទេសនៃកិច្ចព្រមព្រៀង មេដឹកនាំអឺរ៉ុបក៏បានសង្កត់ធ្ងន់លើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរទៀត៖
សេរីភាពនាវាចរណ៍៖ EU ប្រកាសថា សេរីភាពនៃការធ្វើដំណើរតាមច្រកសមុទ្រ Hormuz គឺជា “រឿងដែលមិនអាចយកមកចរចាបានឡើយ​ហើយដាច់ខាតត្រូវតែរក្សាឱ្យបាននូវសុវត្ថិភាពផ្លូវទឹកអន្តរជាតិ។
ការបង្កើនឥទ្ធិពលយោធា៖ សហភាពអឺរ៉ុបកំពុងពិភាក្សាលើការបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខ ចំពេលដែលជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងបន្តឡើងកម្ដៅ។

ការព្រមាននេះកើតឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ក្នុងអាណត្តិដំបូងរបស់លោក ហើយបច្ចុប្បន្នកំពុងព្យាយាមបង្កើតលក្ខខណ្ឌថ្មីតាមរយៈការដាក់សម្ពាធយោធា និងការបិទខ្ទប់សេដ្ឋកិច្ចមកលើទីក្រុងតេហេរ៉ង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ