ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេ.ង១ក្រុមរើស​បាន​កន្ទុយ​គ្រា.ប់​បេ​៤០ ​យក​មក​ដំ​លេងផ្ទុះ​​ផ្អើលភូមិ

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្មេង​ប្រុស​ចំនួន​០៣​នាក់ បាន​រង​របួស​គ្រប់​ៗ​គ្នា​ស្ទើរ​ពេញ​ខ្លួន ដោយសារ​រពឹសដៃ រើស​បាន​កន្ទុយ​គ្រាប់ «​បេ​៤០» រួច​នាំ​គ្នា​យក​ពូថៅ​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី ១៧…

ខេត្តបាត់ដំបង​ ៖ ក្មេង​ប្រុស​ចំនួន​០៣​នាក់ បាន​រង​របួស​គ្រប់​ៗ​គ្នា​ស្ទើរ​ពេញ​ខ្លួន ដោយសារ​រពឹសដៃ រើស​បាន​កន្ទុយ​គ្រាប់ «​បេ​៤០» រួច​នាំ​គ្នា​យក​ពូថៅ​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី ១៧ មេ​សា នៅ​ចំណុច​ភូមិ​ប៉ៃឡាំ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ តែ​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ហាក់​មិន​ធ្ងន់ធ្ងរ​ទេ​។

របាយ​ការ​ណ៏​មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០៣​នាក់​មាន ១​-ឈ្មោះ ថា សម្បត្តិ ភេទប្រុស​ អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ វន រស្មី ភេទប្រុស ​អាយុ​១៤​ឆ្នាំ និង៣-​ឈ្មោះ វន វាសនា ភេទប្រុស ​អាយុ​១២​ឆ្នាំ​។ ពួក​គេ​ទាំង​០៣​នាក់ រង​របួស​លើ​ផ្ទៃមុខ និង លើ​រាង​កាយ ប្រហាក់ ប្រហែល​គ្នា តែ​មិន​ធ្ងន់ធ្ងរ​ទេ​។

នាយ​ប៉ុ​ស្ដិ៍នគរបាល ឃុំ​ចែង​មាន​ជ័យ លោក ថាប់ ជិន​ហាក់ បាន​ប្រាប់​កោះសន្តិភាព​ថា គ្រាប់​ដែល​ពួកក្មេង​ៗ​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​គ្រប់​គ្នា​នោះ ជា​កន្ទុយ​គ្រាប់​«​បេ​៤០» មិនមែន​គ្រាប់​បេ​ទាំងមូល​ទេ ហើយ​គេ​ក៏​មិនដឹង​ក្រុម​ក្មេង​ៗ​ទាំងនោះ រើស​បាន​ពី​ណា​មក​ដែរ​។

លោកនាយ​ប៉ុ​ស្ដ៏​បាន​បន្ត​ថា នៅ​ពេល​ពួក​គេ​រើស​បាន ស្រាប់តែ​ពួក​គេ​យក​ពូថៅ​ទៅ​ដំ​លេង ស្រាប់តែ​ផ្ទុះ​តែ​ម្ដង ដែល​ទំនង​ផ្ទុះ​គីប​បំបែក ដែល​បន្សល់​ទុក​ជាប់​នឹង​កន្ទុយ​គ្រាប់​នោះ​។ លោក​បាន​បញ្ជាក់​ថា គ្រាប់​នោះ​មាន​អំបែង​តូច​ៗ រួម​ជាមួយ​កំទេច​ថ្ម​ខ្លះ​ផង ជះ​ទៅ​លើ​លើ​ក្រុម​ក្មេង​ៗ​រពឹសដៃ​ទាំងនោះ ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​ពាសពេញ​លើ​ផ្ទៃ​មុន និង ដងខ្លួន​ស្ទើរ​សុះសាច់ តែ​មិន​ធ្ងន់ធ្ងរ​ទេ​។

ក្រោយ​កើតហេតុ ក្រុម​គ្រួសារ បាន​ដឹក​ក្រុម​ក្មេង​​រងគ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ដើម្បី​គ្រូពេទ្យ​ពិនិត្យ និង សង្គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ