រាជធានីភ្នំពេញ ៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ដល់១៨ខែ មេសា។
ទស្សនកិច្ចរបស់លោកនៅកម្ពុជាបានជំរុញទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង វិស័យជាច្រើនទៀរវាងប្រទេសកម្ពុជានិងប្រទេសចិន។ឯកសារសរុបចំនួន៣៧ទាក់ទង ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ជាដើមបានចុះហត្ថលេខានៅក្នុងទស្សនកិច្ចរបស់លោក ប្រធានាធិបតី ស៊ី ជីនពីងនៅកម្ពុជានៅល្ងាចនេះ។
សម្តេច ធិបតី ហ៊ុន ម៉ាណែត បាន ចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួនរួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ។ ទស្សនកិច្ចរបស់លោកស៊ី ជីនពីង នៅកម្ពុជាពីថ្ងៃទី១៧ដល់១៨មេសា នឹងធ្វើអោយការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជានិងចិនមានសន្ទុះកាន់តែខ្លាំងថែមទៀត ៕






ចែករំលែកព័តមាននេះ