សង្ក្រានស្វាយរៀងថ្ងៃទី២ មានភ្ញៀវមកកម្សាន្តរាប់ម៉ឺននាក់
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តសង្ក្រានស្វាយរៀងរាប់ម៉ឺននាក់នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី២ ថ្ងៃទី១៥ មេសា២០២៥នេះ នៅក្រុងស្វាយរៀង ជាពិសេសនៅរង្វង់មូលវិមានឯករាជ្យស្វាយរៀង មានប្តុំតន្ត្រី បាញ់ទឹក គឺមានបងប្អូនប្រជាពលរដ្ឋ យុវជនមករាំលេងរាប់ពាន់នាក់និងនៅទីធ្លាសួនកុមារក្រុងស្វាយរៀង ដាក់ពាងទឹកធំៗ ជាជួសម្រាប់ឲ្យអ្នកមកដើរលេងកំដាន្តដងទឹកជះ ឬបាចទឹកដាក់គ្នាលេងយ៉ាងសប្បាយរីករាយ មានលេងល្បែងទាញព្រាត់ ដណ្តើមស្លឹកឈើ វាយក្អម និងល្បែងប្រជាប្រីយ៍ជាច្រើនទៀត។
ក្នុឱកាសនេៈដែរ ក៏មានការរៀបចំឲ្យកុមារប្រឡងគូរគំនូផងដែត។ដោយឡែកនៅតាមវត្តអារាមក្នុមូលដ្ឋានគ្រប់ឃុំស្រុកទូទាំងខេត្តក្រមការងារអាជ្ញាធរបានសហការជាមួយសមាគមសហភាពយុវជនកម្ពុជាសាខាស្រុកក្រុងខេត្តបង្កើតកណៈកម្មការរៀបចំលេងល្បែងប្រជាប្រីយប្រពៃណីជាតិខ្មែរនៅតាមវត្តអារាមនិងតាមទីប្រជុំជន បង្កលក្ខណៈដល់បងប្អួនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិចូលលេងកំសាន្ត ប្រមាណជាង១០ម៉ឺននាក់ ។នេះគឺដោយសារមានសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ ភ្ញៀវដែល មកចូលរួមកំសាន្តមានភាពស្និតស្នាល សាមគ្គីភាពល្អ មានសុជីវធម៌ល្អ សប្បាយរីករាយទាំងអស់គ្នា ៕































ចែករំលែកព័តមាននេះ