ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំត្រៀមឆ្លើយតបសំណើពិភពលោកលើ​​រឿងពន្ធ ប៉ុន្តែលើកលែងតែចិន

1 អាទិត្យ មុន

សង្គ្រាម​ពាណិជ្ជកម្ម ៖ មាន​ពាក្យ​ចចាមអារ៉ាម​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ផ្អាក​ក្នុង​រយៈពេល​៩០​ថ្ងៃការ​យកពន្ធ​ទៅ​វិញ​ទៅ​មក ​។ លោក​ដូ​ណា​ល់​ត្រាំ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នោះ​ដោយ​លោក​អះអាង​ថា លោក​គ្រាន់តែ​បើកចំហ​ការ​ចរចា​ជាមួយ​ប្រទេស​ជា​ច្រើន​ដែល​ស្នើ​សុំ​ចរចា​ ប៉ុន្តែ​ប្រមុខ​សេត​វិមាន​បាន​បដិសេធ​គំនិត​នៃ​ការ​ចរចា​ជាមួយ​ចិន​ ។ លោក​ត្រាំ​ថ្លែង​នៅ​សេត​វិមាន​ថា…

សង្គ្រាម​ពាណិជ្ជកម្ម ៖ មាន​ពាក្យ​ចចាមអារ៉ាម​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នឹង​ផ្អាក​ក្នុង​រយៈពេល​៩០​ថ្ងៃការ​យកពន្ធ​ទៅ​វិញ​ទៅ​មក ​។ លោក​ដូ​ណា​ល់​ត្រាំ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នោះ​ដោយ​លោក​អះអាង​ថា លោក​គ្រាន់តែ​បើកចំហ​ការ​ចរចា​ជាមួយ​ប្រទេស​ជា​ច្រើន​ដែល​ស្នើ​សុំ​ចរចា​ ប៉ុន្តែ​ប្រមុខ​សេត​វិមាន​បាន​បដិសេធ​គំនិត​នៃ​ការ​ចរចា​ជាមួយ​ចិន​ ។

លោក​ត្រាំ​ថ្លែង​នៅ​សេត​វិមាន​ថា យើង​មិន​គ្រោង​ផ្អាក​គម្រោង​យកពន្ធ​គយ​ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៩​មេ​សា​ទៅ​ឡើយ​។ លោក​អះអាង​បែប​នេះ​បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ។

លោក​ថា ​មេដឹកនាំ​បណ្ដោះអាសន្ន​បង់​ក្លា​ដែ​សលោក​មូ​ហា​ម៉ា​ដ​យូ​នុស​បាន​សរសេរ​សារលិខិត​មួយ​ច្បាប់​ជូន​លោក ស្នើ​ផ្អាក​ការ​យកពន្ធ​រយៈពេល​៣​ខែ​។ តាម​ការ​ពិត​ទៅ​ ការ​វាយលុក​ខាង​ពន្ធដា​របស់​លោក​ត្រាំ​មាន​លក្ខណៈ​មិន​ឯកច្ឆ័ន្ទ​រួច​ហើយ​ក្នុង​ផ្ទៃ​គណបក្ស​លោក​ ។ លោក​ត្រាំ​បន្ត​ថា​ ប្រទេស​ជា​ច្រើន​បាន​ខិត​មក​ជិត​យើង​ដើម្បី​ចរចា ​និង​សន្យា​ពី​កិច្ចព្រមព្រៀង​ដែល​ស្មើភាព​គ្នា​ ។

​លោក​ថា​ នឹង​មានការ​ព្រមព្រៀង​តែ​ប្រទេស​ជា​ច្រើន​នឹង​បន្ត​បង់​ពន្ធគយ​ខ្ពស់​ ។ លោក​គំរាម​បន្ថែម​ពន្ធ​ថែម​ទៀត​ហើយ​ជាមួយ​ចិន​ពេល​នេះ​ លោក​បដិសេធ​មិន​ចរចា​ឡើយ​ ។ លោក​ថា ​ប្រសិនបើ​ចិន​មិន​លុប​ចោលការ​បង្កើន​ពន្ធ​៣៤% ​លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក​ទេ នោះ​ថ្ងៃ​ទី​៨​ មេ​សា ​អា​មេ​រិ​ក​ដាក់​ពន្ធគយ​បន្ថែម​៥០%​ទៀត​លើ​ចិន ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៩​មេ​សា​ ទៅ​ ។

លោក​អះអាង​បែប​នេះ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL របស់​លោក​។ ក្រុង​ប៉េ​កាំ​ង​តប​វិញ​នា​យប់​ថ្ងៃ​ទី​៧​មេ​សា​ថា ខ្លួន​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​បង្កើន​ពន្ធ​ថ្មី​ៗ​របស់​ត្រាំ​ឡើយ​។ រួច​នា​ថ្ងៃ​ទី​៨​
មេ​សា​ ចិន​សន្យា​តតាំង​រហូត​ដល់​ទឹក​ចុង​ក្រោយ​ការ​យកពន្ធ​ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក​។ មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​២​និយាយ​ថា ត្រៀម​បង្កើន​ពន្ធ​ទៅ​វិញ​ទៅ​មក​។

តាំងពី​វិល​ត្រឡប់​មក​កាន់​សេត​វិមាន​វិញ​ពី​ខែមករា​មក លោក​ត្រាំ​វាយប្រហារ​រួច​ហើយ​ស​លើ​បណ្ដា​ផលិត​ផល​ចិន  ដោយ​យកពន្ធ​បន្ថែម​២០%​ទៀត​។ ពន្ធ​ដែល​អា​មេ​រិ​ក​យក​ពី​ចិន​ត្រូវ​ឡើង​ដល់​៥៤%​ចាប់តាំងពី​ថ្ងៃ​ទី​៩​មេ​សា​ទៅ ជាមួយ​ការ​បន្ថែម​ពន្ធ​៣៤%​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​។ ប្រ​សិន​ពី​ការ​គំរាម​ចុង​ក្រោយ​ត្រូវ​អនុវត្ត​នោះ​ពន្ធ​លើ​បណ្ដា​ផលិតផល​ចិន​នឹង​ឡើង​ដល់​១០៤%​ដែល​នឹង​បង្កើន​ទ្វេ​ដង​តម្លៃ​ផលិត​ផល​ចិន​នាំ​ចូល​ក្នុង​ទឹកដី​អា​មេ​រិ​ក​។

ផ្ទុយ​ទៅ​វិញ​ចំពោះ​ជប៉ុន​ដែល​លោក​ត្រាំ​ប្រកាស​យកពន្ធ​២៦%​សង្ឃឹមថា នឹង​មានការ​កែប្រែ​ក្នុង​ពេល​ចរចា​គ្នា​។ ចំពោះ​សហភាព​អឹ​រ៉ុ​ប​ដែល​ស្នើ​លុប​ចោល​ពន្ធគយ​ទៅ​វិញ​ទៅ​មក​នោះ  លោក​ត្រាំ​ហាក់ដូចជា​មិន​ត្រៀម​ចរចា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ