ខេត្តកណ្តាល ៖ បុរសម្នាក់បើករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ដឹកមាន់មួយគ្រឿង ចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រយ៉ាងពេញទំហឹង និងក្រឡាប់សង្កត់លើរថយន្តហាយឡែនឌ័របណ្តាលឱ្យកៀបជាប់មនុស្សប្រុសស្រី៤នាក់ រងរបួសស្រាល ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចន្លោះស្ពានលេខ១២-១៣ ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្តធន់ធំដឹកមាន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2234 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែចាប់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AL-9064 ពីក្រោយ ចំហៀងខាងឆ្វេង ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្តាលអោយរថយន្តធន់ធំដឹកមាន់ក្រឡាប់សង្កត់ពីលើរថយន្តហាយឡែនដើ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបណ្តាលអោយកៀបមនុស្សប្រុស ស្រី ចំនួន០៤នាក់ ជាប់ក្នុងរថយន្ត រងរបួសស្រាល និងបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ជើងគោកស្រុកមុខកំពូល បានធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿង ទៅរក្សាដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕







ចែករំលែកព័តមាននេះ