ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការកា.ប់បំផ្លាញដើមសំរងធ្ងន់ធ្ងរ ក្រសួងព្រមានចាត់ការ

1 អាទិត្យ មុន

ក្រសួងបរិស្ថាន​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មកនេះ មានការ​កើនឡើង​នូវ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើម​សំរង ដើម្បី​ប្រមូល​ផល​នៅ​តាម​សហគមន៍ និង​នៅ​តាម​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​ឧទ្យាន​ជាតិ​ផង​ដែរ ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៧…

ក្រសួងបរិស្ថាន​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មកនេះ មានការ​កើនឡើង​នូវ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើម​សំរង ដើម្បី​ប្រមូល​ផល​នៅ​តាម​សហគមន៍ និង​នៅ​តាម​ព្រៃ ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​ឧទ្យាន​ជាតិ​ផង​ដែរ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៧ ខែមេសា ក្រសួងបរិស្ថាន​និយាយ​ថា សកម្មភាព​នេះ​គឺជា​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ឈាន​ទៅ​រក​ការ​ផ្ដាច់​ពូជ​រុក្ខជាតិ​សំរង​របស់​ជាតិ​ទាំងស្រុង និង​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៨៤ និង​មាត្រា​៣៨៦ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​។

ក្រសួងបរិស្ថាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួម​គ្នា​ថែរក្សា ការពារ​ដើម​សំរង ដែល​ជា​ធនធានធម្មជាតិ​ឱ្យ​គង់វង្ស និង​ដើម្បី​ជា​ផលប្រយោជន៍​បច្ចុប្បន្ន និង​តទៅ​អនាគត សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ក្រសួងបរិស្ថាន​សង្ឃឹមថា ទាំង​សមត្ថកិច្ច និង​ប្រជា​ជ​ពលរដ្ឋ នឹង​រួម​គ្នា​ទប់ស្កាត់​បទល្មើស​កាប់​ផ្តួល​ដើម​សំរង​គ្រប់​រូបភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ