សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៧មេសា បានសម្ដែងពីការមិនសប្បាយចិត្តរបស់លោកចំពោះការបន្តបង្កើនការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែន។
US President Donald Trump holds a signed executive order after delivering remarks on reciprocal tariffs during an event in the Rose Garden entitled “Make America Wealthy Again” at the White House in Washington, DC, on April 2, 2025. Trump geared up to unveil sweeping new “Liberation Day” tariffs in a move that threatens to ignite a devastating global trade war. Key US trading partners including the European Union and Britain said they were preparing their responses to Trump’s escalation, as nervous markets fell in Europe and America. (Photo by SAUL LOEB / AFP) ពេលគេសួរលោកថា ហេតុអីបានជាលោកមិនយកពន្ធគយលើរុស្ស៊ី លោកត្រាំឆ្លើយថា មូលហេតុដែលយើងមិននិយាយពីពន្ធគយជាមួយរុស្ស៊ី ព្រោះតែយើងមិនបានរកស៊ីជាមួយប្រទេសនេះដែលកំពុងធ្វើសង្គ្រាម ហើយខ្ញុំមិនសប្បាយចិត្តឡើយ ចំពោះអ្វីដែលកើតមានជាមួយការបន្តវាយប្រហារខ្លាំងក្លាដូចឆ្កួតរបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងពេលនេះ។
វិមានក្រឹមឡាំងវាយតម្លៃកាលពីថ្ងៃទី៧ មេសាថា នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាពេញលេញមួយជាអ៊ុយក្រែន ពេលដែលការចរចាផ្ដួចផ្ដើមឡើងដោយអាមេរិកហាក់ពុំទាន់សម្រេចបានលទ្ធផលជាក់ស្ដែងនៅឡើយ។
ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុង បានចោទប្រកាន់រុស្សុីថាអូសក្រឡាការចរចា និងស្នើឲ្យទទួលយកបទឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ ស្នើកាលពិខែមីនាដោយលោកដូណាល់ត្រាំ។ ចំណែកវិមានក្រឹមឡាំងវិញជាថ្មីម្ដងទៀត ចោទរដ្ឋាភិបាលអ៊ុយក្រែនថា រារាំងការចរចាដែលបានលើកឡើង។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រីប៉េស្កូវ ថ្លែងកាលពីថ្ងៃទី៧មេសាថា ប្រធានាធិបតីលោកវ្ល៉ាឌីមៀរពូទីនគាំទ្រគំនិតនៃភាពចាំបាច់មានបទឈប់បាញ់គ្នាមួយ ប៉ុន្តែមុនពេលមានបទឈប់បាញ់គ្នានោះ រាល់បញ្ហាដែលនៅសេសសល់ត្រូវដោះស្រាយជាមុនសិន។ តាមលោកថាបណ្ដាបញ្ហាទាំងនោះមានដូចជា អសមត្ថភាពរបស់របបក្រុងគៀវក្នុងការត្រួតត្រាលើក្រុមជ្រុលនិយមជាច្រើននិងបណ្ដាគម្រោងយោធូបនីយកម្មនាពេលខាងមុខរបស់អ៊ុយក្រែន។
រុស្សុីពន្យល់ជាពិសេសថា ការវាយលុករបស់ខ្លួនប្រឆាំងអ៊ុយក្រែន មកពីឆន្ទៈរបស់ប្រទេសនេះចង់ក្លាយជាណាហ្ស៊ីបែបថ្មី និងចង់ធ្វើយោធូបនីយកម្ម។
ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវតាមតេឡេក្រាមដល់ពួកលោកខាងលិច ឲ្យបង្កើនការគាបសង្កត់ខ្លាំងថែមទៀតលើរុស្ស៊ី ដើម្បីបង្ខំឲ្យបោះបង់ចោលសង្គ្រាម។ ជាថ្មីម្ដងទៀត លោកអំពាវនាវ ឲ្យផ្ដល់ថែមទៀតប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ