ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់ធម្មជាតិ ! ផ្ទុះភ្នំភ្លើ.ងដ៏ខ្លាំងកំពុងកើតមាននៅហ្វីលីពីន

1 អាទិត្យ មុន

គ្រោះ​ធម្មជាតិ​ឆ្នាំ​នេះ​កាច​ខ្លាំង ក្រៅពី​ឥណ្ឌូ​នេ​ស៊ី និង​ជប៉ុន ភ្នំភ្លើង​នៅ​ហ្វី​លី​ពី​ន រឹតតែ​សាហាវ ! ភ្នំភ្លើង Kanlaon នៅ​ប្រទេស​ហ្វី​លី​ពី​ន បាន​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំងក្លា…

គ្រោះ​ធម្មជាតិ​ឆ្នាំ​នេះ​កាច​ខ្លាំង ក្រៅពី​ឥណ្ឌូ​នេ​ស៊ី និង​ជប៉ុន ភ្នំភ្លើង​នៅ​ហ្វី​លី​ពី​ន រឹតតែ​សាហាវ ! ភ្នំភ្លើង Kanlaon នៅ​ប្រទេស​ហ្វី​លី​ពី​ន បាន​ផ្ទុះ​កក្រើក​យ៉ាង​ខ្លាំងក្លា ដោយ​បញ្ចេញ​ផ្សែង​ផេះ​ហុយ​ទៅ​លើ​អាកាស​កម្ពស់​ជាង​៤០០០​ម៉ែត្រ នៅ​ម៉ោង​ប្រហែល​៥​ព្រឹក ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ ។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងា​យ​ព័ត៌មាន​AFP នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨ មីនា​នេះ ។

ការ​ផ្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំងក្លា​នេះ​បង្ខំ​ឱ្យ​មានការ​ប្រកាស​អាសន្ន​កម្រិត​៣ និង​ត្រៀម​ជម្លៀស​ពលរដ្ឋ​នៅ​តំបន់​ជុំវិញ ព្រោះតែ​ផ្សែង​ផេះ​នៃ​ភ្នំ​ភ្លើ​.​ង​បាន​សាយភាយ​រាយ​ប៉ាយ ទៅ​កាន់​តំបន់​ទីប្រជុំជន​មួយ​ចំនួន​រួច​ទៅ​ហើយ ខណៈ​ដែល​សាលារៀន និង​ការិយាល័យ​មួយ​ចំនួន​ត្រូវ​បិទ​រួច​ទៅ​ហើយ ។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មានការ​ប្រកាស​អំពី​ទំហំ​នៃ​ការ​គ្រោះថ្នាក់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ