ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ព្រៃ​​ល្បោះ ​និង​ស្មៅ​ ក្នុងដីឡូត៍មួយកន្លែងអស់ជាង​១​ហិ​កតា ផ្អើលសង្កាត់ឃ្មួញ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រៃល្បោះ និងស្មៅ ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ សង្ស័យត្រូវ​​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បណ្តាល​ឲ្យ​ឆាបឆេះ​ជាង​មួយ​ហិ​កតា​ ​និងពស់ថ្លាន់​មួយ​ក្បាល​ត្រូវភ្លើងឆេះ​ងាប់ ​។ ហេតុការណ៍ខាងលើនេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧​…

រាជធានីភ្នំពេញ ៖ ព្រៃល្បោះ និងស្មៅ ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ សង្ស័យត្រូវ​​ជន​មិន​ស្គាល់​មុខ​លួច​ដុត​បណ្តាល​ឲ្យ​ឆាបឆេះ​ជាង​មួយ​ហិ​កតា​ ​និងពស់ថ្លាន់​មួយ​ក្បាល​ត្រូវភ្លើងឆេះ​ងាប់ ​។

ហេតុការណ៍ខាងលើនេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០២៥ នៅ​ដី​ឡូត៍​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា ទីតាំង​ខាងលើ មាន​របង​ជាង​ពាក់កណ្ដាល ហើយ​មានព្រៃ​​ល្បោះ ​និង​ស្មៅ​ងាប់ៗ នៅ​ជិត​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ទៀត​ផង ។ ការ​ឆាបឆេះ​ស្មៅ​និង​ព្រៃ​​ល្បោះ​​ខាងលើ មិនដឹង​ថា នរណា​ជា​អ្នក​ដុត​នៅឡើយ​ទេ​ ទើប​ធ្វើ​ឲ្យ​ឆេះ​រាលដាល​នៅ​ក្នុង​ដី​ឡូត៍​ជាង​មួយ​ហិ​កតា ត្រូវ​បាន​បងប្អូន​បាន​ភ័យ​ខ្លាច​ឆាបឆេះ​រាលដាល នឹង​ផ្កាភ្លើង​​ខ្ទាត​ចំ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ទើប​ពួក​គាត់​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ នឹង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​ភ្លាម​ៗ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ទីតាំង​ខាងលើ នៅ​រដូវវស្សា​សំបូរ​ទៅ​ដោយ សត្វ​ពស់ថ្លាន់​ជា​ច្រើន ។

បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ដើម្បី​ជួយ​បាញ់​ពន្លត់​នៅ​ទីតាំង​កន្លែង​កើតហេតុ​បាញ់​ទឹក​អស់​ចំនួន​២​រថយន្ដ​ធ្វើ​ឲ្យ​រលត់​មិន​មានការ​ប៉ះពាល់​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ ក្រុម​ជំនាញ​ពន្លត់​អគ្គិភ័យ​បាន​ប្រទះ​ឃើញ​មាន​សត្វ​ពស់ថ្លាន់​ចំនួន​មួយ​ក្បាល​ទំងន់​ជិត​១០​គីឡូ ត្រូវ​បាន​ភ្លើង​ឆេះ​ងាប់​គួរ​ឲ្យ​អាណិត​ផង​ដែរ​ ហើយ​មិនដឹង​ងាប់​អស់​ប៉ុន្មាន​ទៀត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ