អាមេរិក-អឹរ៉ុប ៖ ប្រធានគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកMAROS SEFCOVICដែលតាមធម្មតាជាមនុស្សនឹងធឹងនោះ ពេលនេះមិនរារែកឡើយក្នុងការប្រើពាក្យពេចន៍ធ្ងន់ៗ ពេលលើកពីសភាពការណ៍ពិភពលោកបង្កើតឡើងដោយសង្គ្រាមពាណិជ្ជកម្មប្រកាសដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំប្រឆាំងពិភពលោកទាំងមូល។
លោកថាយើងកំពុងតែប្រឈមមុខចំពោះអ្វីដែលខ្ញុំហៅថា ការផ្លាស់ប្ដូរក្រឡាប់ចាក់នៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអឹរ៉ុបរូបនោះជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេរិកលោកHOWARD LUTNICK នាថ្ងៃទី១១មេសា។ ចំណែកប្រធានគណៈ កម្មាធិការអឹរ៉ុបលោកស្រី URSULA VON DER LEYEN ស្នើ្ឋលុប ចោលទៅវិញទៅមកនូវពន្ធគយគឺសូន្យទល់នឹងសូន្យ សម្រាប់រថយន្តនិងផលិតផលឧស្សាហកម្ម។
បន្ទាប់មកអឺរ៉ុបបានស្នើម្យ៉ា្ងទៀតដល់អាមេរិកឲ្យធ្វើរណសិរ្សរួមមួយ ប្រឆាំងការអនុវត្តលើអ្វីដែលមិនមែនជាទំនិញរបស់បណ្ដាប្រទេសទី៣។ និយាយឲ្យចំទៅគឺការតស៊ូរួមគ្នាប្រឆាំងរបបឧបត្ថម្ភធនរបស់ចិន។ ចុងក្រោយបំផុតពួកអឺរ៉ុបស្នើដល់អាមេរិកឲ្យរួមដៃគ្នា ក្នុងការផលិតពាក់កណ្ដាលកុងឌុចទ័រនិងធានាសន្តិសុខការហូរចូលនៃរ៉ែកម្រ។
លោកMAROS SEFCOVICទទួលស្គាល់ថា សម្រាប់ពេលនេះសហរដ្ឋអាមេរិកនៅមិនទាន់ចាប់អារម្មណ៍នៅឡើយចំពោះបណ្ដាសំណើរបស់យើងនិងថា រឿងនោះត្រូវការពេលវេលាបន្ថែម និងការខិតខំប្រឹងប្រែងនានាថែមទៀត ព្រោះអាមេរិកថាពន្ធគយមិនមែនចាត់ទុកជាដំណាក់កាលតាក់ទិកមួយឡើយ តែជាវិធានការកែប្រែមួយ។
នាថ្ងៃទី៧មេសាប្រធានគណៈកម្មាធិការពាណិជ្ជកម្មអឹរ៉ុបជាជនជាតិស្លូវេនីរូបនោះ បានកោះប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មអឺរ៉ុបនៅលុចហ្សំប៊ួ ដើម្បីស្វែងរកជំហរអឹរ៉ុបរួមមួយ ចំពោះសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិក៕
ចែករំលែកព័តមាននេះ