ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​នៅ​កម្ពុជា​ អាច​នឹង​បន្ត​ចុះថ្លៃ

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ តម្លៃ​ប្រេង​នៅ​កម្ពុជា ​នឹង​អាច​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត បើ​ផ្អែម​តាម​ទី​ផ្សាយ​ប្រេង​ពិភពលោក​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ នៅ​ថ្ងៃ​ទី​៧ ខែមេ​សា ឆ្នាំ២០២៥នេះ ​។…

រាជធានីភ្នំពេញ ៖ តម្លៃ​ប្រេង​នៅ​កម្ពុជា ​នឹង​អាច​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត បើ​ផ្អែម​តាម​ទី​ផ្សាយ​ប្រេង​ពិភពលោក​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ នៅ​ថ្ងៃ​ទី​៧ ខែមេ​សា ឆ្នាំ២០២៥នេះ ​។

ចាប់តាំងពី​ថ្ងៃ​ទី ១ ដល់ ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០២៥ តាម​អត្រា ​ដែល​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រេងម៉ាស៊ូត​នៅ​ក្នុង​មួយ​លី​ត្រ ៣,៧០០រៀល ហើយ​ប្រេងសាំង​ធម្មតា​គឺ ៣,៩០០រៀល រីឯ​ប្រេងសាំង​ស៊ុប​ពែរ គឺ​៤,៤៥០រៀល ​នៅ​ក្នុង​មួយ​លី​ត្រ ។

នេះ​គឺជា​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សា​បច្ចុប្បន្ន បុ​ន្តែ​តាម​អ្វី​ដែល​សារព័ត៌មាន​បរទេស​ បាន​រាយការណ៍ តម្លៃ​នេះ​ អាច​នឹង​ប្រែប្រួល​កាន់តែ​ប្រសើរ ពីព្រោះ​ថា មហាអំណាច​ប្រេង​ឆៅ​នៅ​ម​ជ្ឈឹ​ម​បូព៌ា បាន​អះអាង​ថា នៅ​ខែឧសភា តម្លៃ​ប្រេង​ឆៅ​មួយ​បារ៉ែល​ នឹង​បញ្ចុះតម្លៃ​ដល់​ទៅ ១,២០ ដុល្លារ​បន្ថែម ។

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuter បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត បាន​ប្រកាស​ចេញ​ហើយ​ថា ខ្លួន​នឹង​កាត់​បន្ថយ​តម្លៃ​ប្រេង​ឆៅ​ សម្រាប់​អ្នកទិញ​មក​ពី​អាស៊ី ដល់​កម្រិត​ ដែល​ថោក​បំផុត ។

ប្រភព​ដដែល ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ផលិត​ប្រេង​អា​រ៉ាប់​ប៊ី​សា​អូឌីត ឈ្មោះ សូ​ឌី អា​រ៉ា​ម​កូ (Saudi Aramco) ​បាន​ប្រកាស​ហើយ​ថា ខ្លួន​នឹង​បញ្ចុះតម្លៃ​ប្រេង​ឆៅ​សម្រាប់​អ្នកទិញ​មក​ពី​អាស៊ី​បន្ថែម​ ១,២ ដុល្លារ ពីលើ ២,៣០ ដុល្លារ ​នៅ​ក្នុង​មួយ​បារ៉ែល ​ដែល​សម្រេច​ពី​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ