ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រកាស​​យកពន្ធខ្ពស់​របស់លោកត្រាំប្រទេសជាង៥០ហើយដែលសុំចរចា

8 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​៦​មេ​សា​ថា ប្រទេស​ជាង​៥០​ហើយ បាន​ទាក់ទង​មក​សេត​វិមាន​ដើម្បី​ចរចា​លើ​ការ​យកពន្ធ​ទូទៅ​ដែល​ដាក់​ដោយ​ក្រុង​វ៉ា​ស៊ីនតោន​។រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​លើក​ឡើង​ថា ការ​ពិភាក្សា​គ្នា​ពី​រឿង​ពន្ធ​នោះ​អាច​ប្រើ​ពេល​ច្រើន​ខែ ចំណែក​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​នៅ​តែ​មិន​ព្រម​បន្ទន់ឥរិយាបថ ប្រឈម​មុខ​នឹង​ការ​តវ៉ា​របស់​ពិភពលោក​ទាំងមូល​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​លោក​SCOOT BESSENT​ថ្លែង​តាម​ទូរទស្សន៍​NBC​ថា…

សហរដ្ឋអាមេរិក ៖ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​៦​មេ​សា​ថា ប្រទេស​ជាង​៥០​ហើយ បាន​ទាក់ទង​មក​សេត​វិមាន​ដើម្បី​ចរចា​លើ​ការ​យកពន្ធ​ទូទៅ​ដែល​ដាក់​ដោយ​ក្រុង​វ៉ា​ស៊ីនតោន​។
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​លើក​ឡើង​ថា ការ​ពិភាក្សា​គ្នា​ពី​រឿង​ពន្ធ​នោះ​អាច​ប្រើ​ពេល​ច្រើន​ខែ ចំណែក​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​នៅ​តែ​មិន​ព្រម​បន្ទន់ឥរិយាបថ ប្រឈម​មុខ​នឹង​ការ​តវ៉ា​របស់​ពិភពលោក​ទាំងមូល​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​លោក​SCOOT BESSENT​ថ្លែង​តាម​ទូរទស្សន៍​NBC​ថា យើង​ចាំ​មើល​ថា​តើ​ប្រទេស​ទាំងនោះ​សុំ​ចរចា​បែប​ណាខ្លះ ព្រោះថា​បន្ទាប់​ពី​២០ ៣០ ៤០​និង​៥០​ឆ្នាំ​នៃ​ឥរិយាបថ​អាក្រក់ គេ​មិន​អាច​វិល​មក​កាន់​ចំណុចសូន្យ​វិញ​ទេ​។

ទាំង​លោក​SCOOT BESSENT ទាំង​មន្ត្រី​អា​មេ​រិ​ក​ដទៃ​ៗ​ទៀត មិន​បាន​លើក​ឈ្មោះ​បណ្ដា​ប្រទេស​ដែល​សុំ​ចរចា​ឡើយ​។ ការ​ប្រកាស​យកពន្ធ​ពី​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ពី​សំណាក់​លោក​ដូ​ណា​ល់​ត្រាំ​នាំ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​លើ​ពិភពលោក​ដាំ​ក្បាល​ចុះ​ខ្លាំង ខណៈ​សហរដ្ឋអាមេរិក​ចោទ​បណ្ដា​ដៃគូ​សេដ្ឋកិច្ច​ថា​ប្លន់​ខ្លួន​។ ហេតុ​ដូច្នេះ​ហើយ​បានជា​លោក​ត្រាំ​សម្រេច​ដាក់​អត្រាពន្ធ​សកល​១០%​លើ​គ្រប់​ផលិតផល​ទាំងអស់​ដែល​នាំ​ចូល​អា​មេ​រិ​ក​។ ការ​យកពន្ធ​សកល​១០%​នោះ​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​៥​មេ​សា​ទៅ​។

ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​តែ​មិន​បន្ទន់ឥរិយាបថ​ច​ពោះ​រឿង​នោះ​។ តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​សរសេរ​ថា យើង​មាន​ឪ​ន​ភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​ជាមួយ​ចិន សហភាព​អឹ​រ៉ុ​ប​និង​ប្រទេស​ដទៃ​ច្រើន​ទៀត​។ វិធី​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​គឺ​ការ​យក​ពន្ធគយ​ដែល​នឹង​នាំ​ឲ្យ​យើង​ប្រមូលប្រាក់​បាន​ច្រើន​សិប​ពាន់​លាន​ដុល្លារ​។ វា​ពិតជា​ល្អ​ខ្លាំង​ណាស់​។

ពេល​សួរ​លោក​ពី​លទ្ធភាព​នៃ​ការ​ចរចា​ពី​តំបន់​មួយ​ដែល​គ្មាន​ពន្ធ ជាមួយ​អឹ​រ៉ុ​ប​ដូច​ការ​ផ្ដល់​យោបល់​របស់​លោក​អី​ុ​ឡុ​ន​ម៉ូ​ស មនុស្ស​ជំនិត​របស់​លោក លោក​ត្រាំ​រំឭក​ថា តាម​យោបល់​ខ្ញុំ​អឺរ៉ុប​បានរ​កសី​ុ​មានបាន​ពីលើ​ខ្នង​អា​មេ​រិ​ក ចាត់​ទុក​យើង​អាក្រក់​បំផុត​។ អឺរ៉ុប​មក​រក​តុ​ចរចា​គេ​ចង់​ពិភាក្សា តែ​នឹង​គ្មាន​ការ​ពិភាក្សា​ឡើយ​បើ​ដរាបណា​បណ្ដា​ប្រទេស​អឹ​រ៉ុ​ប​មិន​ផ្ដល់​ប្រាក់​ឲ្យ​យើង​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​ទេ​នោះ​។

ពេល​ដែល​ចិន​បាន​តបត​វិញ​ភ្លាម​ៗ​ចំពោះ​ពន្ធ​ថ្មី​របស់​អា​មេ​រិ​ក ដោយ​ប្រកាស​ពី​ពន្ធគយ​របស់​ខ្លួន​ផ្ទាល់ បណ្ដា​មេដឹកនាំ​អឺរ៉ុប​បាន​បង្កើន​ការ​ទាក់ទង​ជាមួយ​អា​មេ​រិ​ក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ មុន​កិច្ចប្រជុំ​នៅ​លុ​ច​ហ្សំ​បួ​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​សហភាព​អឹ​រ៉ុ​ប ដើម្បី​រៀបចំ​ចម្លើយ​តប​អឹ​រ៉ុ​ប​ចំពោះ​អា​មេ​រិ​ក​។

អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​សុំ​ទុក​ពេល​៤៥​ថ្ងៃ
មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម​គឺ​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​លោក​តូ​ឡឹម បាន​ស្នើ​សុំ​ទុក​ពេល​យ៉ាងតិច​៤៥​ថ្ងៃមុន​ការ​ចូល​ជា​ធរមាន នៃ​ការ​យកពន្ធ​៤៦%​លើ​ផលិតផល​វៀតណាម​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ លោក​ថា​ការ​ពន្យារពេល​នេះ នឺ​ង​អាច​ទុក​ពេល​ដល់​ប្រទេស​ទាំង​២ ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដោយ​ឆាប់រហ័ស​បំផុត​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប៉ុន្តែ​រដ្ឋមន្ត្រី​ពា​ណិ​ជ្ច​កម្ម​អា​មេ​រិ​ក​លោក​HOWARD LUTNICK លើក​ឡើង​នា​ថ្ងៃ​ទី​៦​មេ​សា​ថា ការ​បង់ពន្ធ​មក​ដល់​ហើយ រួច​នឹង​មិនមែន​ជា​កម្មវត្ថុ​នៃ​ការ​ចរចា ក្នុង​ពេល​ភ្លាម​ៗ​ពី​ការ​រួច​ពន្ធ​ឡើយ​។ នឹង​គ្មាន​ការ​ពន្យារពេល​ទេ​។ វា​មិនមែន​ជា​រឿង​ដែល​អាច​ចរចា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប៉ុន្មាន​ស​ប្ដា​ហ៍​ឡើយ​។

ការ​យកពន្ធ​ខ្ពស់​របស់​លោក​ត្រាំ​នេះ​នាំ​ឲ្យ​មានការ​ច្របូកច្របល់​ក្នុង​ទីផ្សារ​ភាគហ៊ុន​។ រយៈពេល​តែ​២​ថ្ងៃ ប្រាក់​ហ៊ុន​៦០០០​ពាន់​លាន​ដុល្លារ​របស់​WALL STREET ត្រូវ​អសារ​បង់​។ ផ្សារភាគហ៊ុន​ពិភព​លោក​ក៏​ធ្លាក់​ចុះ​ខ្លាំង​និង​ច្របូកច្របល់​ដែរ​។ ការ​យកពន្ធ​ខ្ពស់​របស់​លោក​ត្រាំ​នេះ​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ទាំង​នៅ​សហរដ្ឋអាមេរិក​ទាំង​នៅ​ប្រទេស​ដទៃ​ៗ​ទៀត​ពិសេស​នៅ​អឹ​រ៉ុ​ប​។ តែ​ទោះជា​មានការ​តវ៉ា​ប្រឆាំង​ក៏​ដោយ​ក៏​រដ្ឋការ​លោក​ត្រាំ មិន​អើពើ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ