សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ នៅថ្ងៃចន្ទនេះថា ទូរស័ព្ទដៃដែលនាំចូលពីអាមេរិកមកទីផ្សារកម្ពុជា គឺមិនមានការយកពន្ធទេ ។
សម្តេចមហាបវរធិបតី មានប្រសាសន៍បែបនេះ នៅពេលសម្តេចចូលរួមជាអធិបតីភាពសម្ពោធអោយប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ នៅថ្ងៃទី៧ ខែមេសា ។
សម្តេចបានឆ្លៀតឱកាសនេះ ដើម្បីនិយាយពន្យល់អំពីបញ្ហាពន្ធរវាងកម្ពុជា និងអាមេរិក បន្ទាប់ពីលោកត្រាំ បានដល់ពន្ធ៤៩ភាគរយលើទំនិញរបស់កម្ពុជា ។
សម្តេចបានពន្យល់ថា កម្ពុជាមិនបានជា.ន់កអាមេរិករឿងយកពន្ធលើទំនិញអាមេរិកឡើយ ។ អ្វីដែលបានលើកឡើង៩៧ភាគរយនោះ គឺជាឱនភាពសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិក។ ចំពោះពន្ធកម្ពុជាដាក់លើទំនិញអាមេរិក គឺមានជាមធ្យមត្រឹមជាង២៩ភាគរយប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ