ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័.ត្ន​ណា​! កុំ​ផឹក​ភេសជ្ជៈ​ទាំងនេះ​ពេល​គ្មាន​អាហារ​ក្នុង​ពោះ​!

8 ម៉ោង មុន

តើ​អ្នក​ដែល​មាន​អារម្មណ៍​ថា​ឃ្លាន ក្រោយ​ពី​ក្រោកពីដំណេក​ដែរ​ឬ​អត់? វា​ពិតជា​ពិបាក​នឹង​មិនរ​កអី​ផឹក​ណាស់​នៅ​ពេល​ដែល​ឃ្លាន​បែប​នេះ ព្រោះថា​វា​ពិបាក​ក្នុង​ការ​ធ្វើ​ម្ហូប​ជាង​ការ​រក​អី​ផឹក​។ តែ​អ្នក​គួរ​ដឹង​ថា ភេសជ្ជៈ​ខ្លះ​មិន​អាច​ទទួល​ទាំង​ពោះ​ទទេរ​នោះ​ទេ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​ភេសជ្ជៈ​ទាំងនេះ​។ ១. ភេសជ្ជៈ​កំប៉ុង…

តើ​អ្នក​ដែល​មាន​អារម្មណ៍​ថា​ឃ្លាន ក្រោយ​ពី​ក្រោកពីដំណេក​ដែរ​ឬ​អត់? វា​ពិតជា​ពិបាក​នឹង​មិនរ​កអី​ផឹក​ណាស់​នៅ​ពេល​ដែល​ឃ្លាន​បែប​នេះ ព្រោះថា​វា​ពិបាក​ក្នុង​ការ​ធ្វើ​ម្ហូប​ជាង​ការ​រក​អី​ផឹក​។ តែ​អ្នក​គួរ​ដឹង​ថា ភេសជ្ជៈ​ខ្លះ​មិន​អាច​ទទួល​ទាំង​ពោះ​ទទេរ​នោះ​ទេ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​ភេសជ្ជៈ​ទាំងនេះ​។

១. ភេសជ្ជៈ​កំប៉ុង

ភេសជ្ជៈ​នេះ​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​អាស៊ីត​កាបូ​ណាត​ខ្ពស់​ដែល​មាន​ន័យ​ថា ប្រសិនបើ​អ្នក​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ នៅ​ពេល​ពោះ​ទទេរ​នោះ ជាតិ​កាបូ​ណាត​នឹង​ត្រូវ​លាយឡំ​ជាមួយ​អាស៊ីត​ក្រពះ​ដែល​បង្ក​ជា​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ពិបាក​ក្នុង​ខ្លួន និង​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​។

២. កាហ្វេ

មាន​មូលហេតុ​ចម្បង​ពីរ​ដែល​ការ​ទទួលទាន​កាហ្វេ​ពេល​ពោះ​ទទេរ​មិនល្អ​សម្រាប់​អ្នក​។ ទី​មួយ​គឺ វា​អាច​បង្កើន​ការ​ផលិត​ជាតិ​អាស៊ីត​ក្រពះ​លើស​កម្រិត​។ ទី​ពីរ​គឺ កាហ្វេ​អាច​ពន្យឺតការ​រំលាយ​ប្រូតេអ៊ីន​ក្នុង​អាហារ​ដែល​អ្នក​ទទួលទាន​ពេល​ក្រោយ​។

៣. គ្រឿង​ស្រវឹង

កុំ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​ពេល​ពោះ​ទទេរ​ឱ្យ​សោះ ព្រោះ​ជាតិ​អាល់កុល​នឹង​ត្រូវ​ជ្រាប​ចូល​ផ្ទាល់​ទៅ​ក្នុង​ចរន្តឈាម​តែ​ម្ដង​។ ជា​លទ្ធផល​ស​សៃ​ឈាម​នឹង​រីក​ធំ​បង្ក​ជា​បញ្ហា​ជីពចរ​ចុះ​ខ្សោយ ព្រមទាំង​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​កំហាប់​នៃ​ជាតិ​អាល់កុល​កើនឡើង​ខ្ពស់​ក្នុង​ឈាម​នោះ វា​នឹង​បង្ក​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ