ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ពេទ្យ២​នាក់​បងប្អូន​ដែល​រថយន្ត​បុ.ក​ស្លា.ប់​​ ភាគី​រង​គ្រោះ​ទារ​សំណង១០​ម៉ឺន​ដុល្លារ​

16 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​បាន​​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​នៅ​លើ​កំណត់​ផ្លូវ​មួយ​ក្នុងភូមិ​តា​ណេ​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២៥ បណ្ដាល​ឱ្យ​និស្សិត​ពេទ្យ​ពីរ​នាក់​បងប្អូន​រង​របួស​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​ដឹក​ដី​បាន​បើក​រត់គេច​ខ្លួន…

ខេត្តកំពង់ចាម​ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ​បាន​​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​នៅ​លើ​កំណត់​ផ្លូវ​មួយ​ក្នុងភូមិ​តា​ណេ​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២៥ បណ្ដាល​ឱ្យ​និស្សិត​ពេទ្យ​ពីរ​នាក់​បងប្អូន​រង​របួស​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​ដឹក​ដី​បាន​បើក​រត់គេច​ខ្លួន ក្រោយមក​និស្សិត​ស្រី​ទាំង​ពីរ​នាក់​បងប្អូន​បាន​ស្លាប់ ក្នុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ​។ គួររំលឹកថា រន្ធ​.​ត់​ណាស់​! និស្សិត​ពេទ្យ​២​នាក់​បងប្អូន​ជួប​គ្រោះ​អកុសល ពេល​ធ្វើ​ដំណើរ​ទៅ​សាលា

​ករណី​នេះ​ត្រូវ​ភាគី​រង​គ្រោះ​ប្ដឹង​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​ ​ហើយភាគី​រង​គ្រោះ​នៅ​តែ​ទ​ទូច​ឲ្យ​ជំនាញ​ចរាចរណ៍​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផងដែរ​។

តាម​មន្ត្រី​ជំនាញ​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៦ ​មេ​សា​ឆ្នាំ ២០២៥​ថា​ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​ឈាន​ស្គាល់​អត្តសញ្ញាណ​ថៅកែ​ម្ចាស់​រថយន្ត​ដឹក​ដី​នោះ​នឹង​បាន​ទទួលស្គាល់​ថា​ជា​រថយន្ត​របស់​ខ្លួន​ទៀត​ផង​។

ជំនាញ​ចរាចរណ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា សព​និស្សិត​ស្រី​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខេត្តកំពង់ធំ​។

ក្រោយ​ពី​បុណ្យ​រួច​ សាច់ញាតិ​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ជាមួយ​នោះ​សមត្ថកិច្ច​បាន​ហៅ​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​លើក​ទី​មួយ​ដោយ​ភាគី​ម្ចាស់​រថយន្ត​ព្រម​បង់​ចំនួន​៤០០០ ដុល្លារ តម្លៃ​នេះ​មិន​ត្រូវរ៉ូវ​គ្នា ក៏​បាន​មក​ដោះស្រាយ​ជំហាន​លើក​ទី​២ ដោយ​ភាគី​ម្ចាស់​រថយន្ត​បាន​យល់ព្រម​បង់​ចំនួន​៧ ០០០​ដុល្លារ តែ​ភាគី​រង​គ្រោះ​មិន​ទទួលយក​។

ជំនាញ​ចរាចរណ៍​មិនមែន​អើពើ​និង​ករណី​នោះ​ទេ ព្រោះ​បាន​ធ្វើការ​ស៊ើបអង្កេត​ស្វែងរក​អ្នកបើកបរ​រថយន្ត​ដោយ​ដឹង​ថា​ក្រោយ​ហេតុការណ៍​អ្នកបើកបរ​បាន​បើករថយន្ត​​មក​ស្រុក​កំណើត​នៅ​ស្រុក​ព្រៃឈរ ក្រោយ​មក​ទៀត​ក៏​បាន​បើករថយន្ត​នោះ​គេចខ្លួន​ពុំ​ដឹង​ទៅ​ដល់​ទីណា​នោះ​ទេ​ រហូតមក​ដល់​ពេល​នេះ​។ ចំពោះ​ករណី​ទាមទារ​ពី​ភាគី​រង​គ្រោះ​សមត្ថកិច្ច​និង​ធ្វើការ​សម្របសម្រួល​នៅ​ជំហាន​ទី ៣​ទៀត ដោយ​មិនដឹង​ពេល​ណា​ពិតប្រាកដ​នៅឡើយ​។

គួរ​រំលឹក​ថា បើ​តាម​ជំនាញ​ចរាចរណ៍​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៩​ មីនា​ ថា​
និស្សិត​​ស្រី​ពីរ​នាក់​បងប្អូន​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ បាន​មក​រៀន​ជំនាញ​នៅ​សាលា​ពេទ្យ​មួយ​ក្នុង​ក្រុង​កំពង់ចាម​ដោយ​ទាំង​ពីរ​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឈ្នួល​មួយ​កន្លែង ដើម្បី​ទៅ​កាន់​សាកលវិទ្យាល័យ ដែល​ពួក​គេ​រៀន​ស្រប​ពេល​ដែល​ជិះ​ឆ្លងផ្លូវ​មិន​ទាន់​ផុត​ផង​ ត្រូវ​បាន​រថយន្ត​ដឹក​ដី បើក​មក​បុក​និង​កិន​ពេញទំហឹង​។​កាលពី​វេលា​ម៉ោង​៧​និង​៣៤​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​មីនា​ឆ្នាំ​២០២៥​។​នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​និស្សិត​ទាំង​ពីរ​នាក់​បងប្អូន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​កម្លាំង​ជំនាញ​ចរាចរណ៍​ក្រុង​កំពង់ចាម បាន​ចុះ​មក​ដល់​និង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​រថយន្ត​វិញ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ទោះជា​យ៉ាងណា​ជំនាញ​បាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​ហើយ​។

ជំនាញ​ចរាចរណ៍​ក្រុង​កំពង់ចាម​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​ដោយ​ទទួលបញ្ជា​ពី​លោក​វរសេនីយ៍ឯក​អុ​ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បានឱ្យ​នគរបាល​ទទួល​ផែន​សណ្ដាប់ធ្នាប់​ធ្វើការ​ស្រាវជ្រាវ​ទីបំផុត​ក៏​ដឹង​អត្តសញ្ញាណ​រថយន្ត​នោះ​តែ​រថយន្ត​បាន​បើក​ទៅ​លាក់​ទុក​នៅ​ទីណា​មួយ​។ ជាមួយ​នោះ​ថៅកែ​រថយន្ត​ទឹកដី​បាន​ទទួលស្គាល់​ថា​ជា​រថយន្ត​របស់​ខ្លួន តែ​គួរ​ឱ្យ​អាណិត​និស្សិត​ពេទ្យ​ទាំង​ពីរ​នាក់​បងប្អូន​ក្នុង​នោះ​បងរៀន​នៅ​ឆ្នាំ​ទី​៣ ចំណែក​ប្អូនស្រី​វិញ​រៀន​ឆ្នាំ​ទី​១ បាន​ស្លាប់​នៅ​វេលា​ម៉ោងជាង​៦ ល្ងាច​ថ្ងៃ​ដដែល​ទី​២៨​មីនា ក្នុង​ហេតុការណ៍​នេះ​គឺ​ម្នាក់​បាក់ជើង​និង​ម្នាក់​ទៀត​បែក​ប្លោក​នោម​។​សូម​បញ្ជាក់​ថា​អ្នក​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ធំ​1J-7132 បើកបរ​ដោយ​ឈ្មោះ​ប្រាជ្ញ ច​ន្ទ្រា ភេ​ស្រី​អាយុ​២១​ឆ្នាំ រួម​ដំណើរ​ជាមួយនឹង​ម្នាក់​ទៀត​ឈ្មោះ​ប្រាជ្ញ ចិ​ន្ត្រា ស្រី​អាយុ​១៨​ឆ្នាំ ជា​ប្អូន ដោយ​ពាក់មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់​។

រថយន្ត​ដែល​បង្កហេតុ​ម៉ាក​Scania ពណ៌​ស​បិទ​ស្គុ​ត​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​3A-1660 បើកបរ​ដោយ​ឈ្មោះ​ដា មិន​ស្គាល់​អាសយដ្ឋាន ឱ្យ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​បើក​ខុស​ទិស​ចរាចរណ៍​និង​បត់​ស្ដាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ សូម​បញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ជំនាញ​ចរាចរណ៍​ក្រុង​កំពង់ចាម​កំពុង​តែ​បន្តការងារ​ស៊ើបអង្កេត​របស់​ខ្លួន​ដើម្បី​ស្វែងរក​អ្នកបើកបរ​រថយន្ត​បង្កហេតុ​តាម​ចាប់ខ្លួន​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ