ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រដ្ឋាភិបាល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បង្ហើប​ហើយ​រឿង​កោះ គ្រាន់តែ​ការ​បង្ហើប​នោះ​មិនសូវ​វែង​ឆ្ងាយ ដូច្នេះ​ចាំ​មើល​ថា តើ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចាត់ចែង​យ៉ាងណា រឿង​កោះ​ដែល​ទទួល​បាន​សិទ្ធិ​ហើយ ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​សោះ…

ប្រមុខ​រដ្ឋាភិបាល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បង្ហើប​ហើយ​រឿង​កោះ គ្រាន់តែ​ការ​បង្ហើប​នោះ​មិនសូវ​វែង​ឆ្ងាយ ដូច្នេះ​ចាំ​មើល​ថា តើ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ចាត់ចែង​យ៉ាងណា រឿង​កោះ​ដែល​ទទួល​បាន​សិទ្ធិ​ហើយ ប៉ុន្តែ​មិន​បាន​ធ្វើ​អ្វី​សោះ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​ថ្លែង​នៅ​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ភស្តុ​ភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា​-​ចិន ផែ​រាម នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៥​ថា សម្តេច​បាន​ណែនាំ​ឲ្យ​ជំនាញ​សិក្សា និង​ដកហូត​យក​កោះ​ខ្លះមក​វិញ​ជា​ពិសេស គឺ​កោះ​ដែល​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​សោះ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ខ្លះ​ថា ក្រុមហ៊ុន ឬ​បុគ្គល​ខ្លះ ក្រោយ​ពេល​ដែល​បាន​អាជ្ញាប័ណ្ណ​ហើយ គឺ​អត់​ព្រម​ធ្វើ​អ្វី​សោះ ហើយ​ស្នើ​ឲ្យ​ជំនាញ​គិតគូរ​ឲ្យ​ហើយ ដើម្បី​រៀបចំ​ឲ្យ​ច្បាស់លាស់ ដើម្បី​អាចយ​កកោះ​ខ្លះមក​វិញ ដើម្បី​ទុក​បម្រើ​ឲ្យ​វិស័យ​ការពារ​ជាតិ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ថា «​អ្នក​ពាក់ព័ន្ធ គួរតែ​គិតគូរ​ឲ្យ​ច្បាស់លាស់ ហើយ​កំណត់​ឡើង​វិញ ឲ្យ​សុ​ក្រិត​ថា កោះ​ឆ្នេរ​ណា ប្រើ​សម្រាប់​កិច្ច​អភិវឌ្ឍន៍ បម្រើ​សេដ្ឋកិច្ច និង​កោះ និង​ឆ្នេរ​ណាខ្លះ ដែល​អាច​មាន​សក្តានុពល ប្រើ​សម្រាប់​វិស័យ​កិច្ច​ការពារ​ជាតិ​» ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ឱ្យធ្វើ​ការ​សិក្សា​ការពារ​រយៈពេល​វែង​នៅ​ក្នុង​ដែនសមុទ្រ ដោយ​កំណត់​ឱ្យ​ហើយពី​ទីតាំង​ដែល​ត្រូវ​ដៅ ដើម្បី​ជជែក​ជាមួយ​ខាង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បែងចែក​ឱ្យ​ដាច់​នូវ​កោះ ឬ​ឆ្នេរ​សម្រាប់​ធ្វើ​រី​សត និង​កោះ​ឆ្នេរ​សម្រាប់​ទីតាំង​សម្រាប់​វិស័យ​ការពារ​ជាតិ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​ថ្លែង​ថា ឥឡូវនេះ កម្ពុជា​ពិតជា​នៅ​មិន​ទាន់​មាន​សមត្ថភាព​ឈាន​ទៅ​ដល់​ការ​កសាង​មូលដ្ឋាន​យោធា​យុទ្ធសាស្ត្រ​នៅ​តាម​កោះ​ទាំងនោះ​នៅឡើយ ក៏​ដោយ​ក៏​កម្ពុជា​ត្រូវ​តែ​គិតគូរ​រក្សា​បម្រុង​ទុក​ឱ្យ​ហើយ​នូវ​កោះ និង​ឆ្នេរ​សម្រាប់​វិស័យ​ការពារ​ជាតិ ។

សម្ដេច​មហា​បវរ​ធិ​បតី បាន​មាន​ប្រសាសន៍​ថា នេះ គឺជា​ការ​គិតគូរ​ជា​កញ្ចប់​ពីព្រោះ​ថា​យើង​មិន​អាច​គិតតែ​ពី​កងទ័ព ដោយ​មិន​បាន​គិត​ពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ ដូច្នេះ​ហើយ​ការ​កំណត់​ពី​ទីតាំង ការ​កំណត់​ពី​ការ​ប្រើប្រាស់​ដី គឺជា​កិច្ចការ​ចាំបាច់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​កោះ​នេះ​លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា កោះ​ចំនួន​៧ គឺជា​ទីតាំង​បម្រុង​ទុក​ហ្វឹកហ្វឺន រួម​គ្នា​សម្រាប់​កងទ័ពជើងទឹក ។

លោក​បាន​ឲ្យ​ដឹង​ថា កោះ​ទាំងនោះ គឺជា​កោះ​ដែល​ស្ថិត​នៅ​ជិត​នឹង​មូលដ្ឋាន​សមុទ្រ​រាម និង ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ។ លោក​បាន​បញ្ជាក់​ថា​«​កោះ​ទាំង​អស់នោះ គឺ​រួម​មាន កោះ​ត្រេះ កោះ​ប្រើស កោះ​ច្រ​លុំ កោះ​ឫស្សី កោះ​តា​គៀវ កោះ​ស្រមោច និង​កោះ​សំ​ពោ​ជ ។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កោះ​ទាំងនោះ​មាន​កោះ​ខ្លះ គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​សិទ្ធិ​វិនិយោគ ធ្វើ​ជា​រី​សត ប៉ុន្តែ​ត្រង់​ថា គម្រោង​វិនិយោគ​នៅ​កោះ​ទាំងនេះ​ដើរ​ដល់​ណា​ក៏​មិន​មាន​នរណា​ម្នាក់​ប្រកាស​ឬ​បញ្ជាក់​ថា វា​យ៉ាងណា​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ