ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មាន​មាន់ ឬ​ទា ឬ​បក្សី​ចិញ្ចឹម​ក៏​ដោយ ព្រៃ​ក៏​ដោយ​ងាប់ និង​មិនដឹង​មូលហេតុ សូមកុំ​ស្តាយ ហើយ​កុំ​យក​វា​មក​ច្នៃ​ធ្វើ​ម្ហូប​ពីព្រោះ​វា​អាច​ជា​ប្រភព​ចម្លង​មេរោគ​គ្រុន​ផ្តាស​បក្សី ដែល​អាច​ស​ម្លា​.​ប់​យើង​បាន ។ ជា​ទូទៅ…

ពេល​មាន​មាន់ ឬ​ទា ឬ​បក្សី​ចិញ្ចឹម​ក៏​ដោយ ព្រៃ​ក៏​ដោយ​ងាប់ និង​មិនដឹង​មូលហេតុ សូមកុំ​ស្តាយ ហើយ​កុំ​យក​វា​មក​ច្នៃ​ធ្វើ​ម្ហូប​ពីព្រោះ​វា​អាច​ជា​ប្រភព​ចម្លង​មេរោគ​គ្រុន​ផ្តាស​បក្សី ដែល​អាច​ស​ម្លា​.​ប់​យើង​បាន ។

ជា​ទូទៅ តាម​ទម្លាប់​របស់​អ្នក​ភូមិ​នៅ​ជនបទ ពេល​មាន់ ឬ​ទា​ចិញ្ចឹម​ងាប់ ពួក​គេ​ច្រើន​តែ​ស្តាយ ហើយ​យក​វា​ទៅ​ធ្វើ​ម្ហូប ។ ប៉ុន្តែ​សម័យនេះ​មាន់ ឬ​ទា ឬ​ក្ងាន​ដែល​ចិញ្ចឹម​ងាប់ វា​អាច​ផ្ទុកមេរោគ​ផ្តាសាយ​បក្សី​ដែល​អាច​ចម្លង​មក​មនុស្ស ហើយ​អាច​ស​ម្លា​.​ប់​ជីវិត​យើង​បាន ។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​កន្លង​ទៅ មាន​ស្ត្រី វ័យ​៤១​ឆ្នាំ​ម្នាក់ ធ្លាក់ខ្លួន​ឈឺ​នឹង​ជំងឺ​នេះ​ហើយ ។ ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ទីលំនៅ​ក្នុងភូមិ​ល្បើក ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ដសៀមរាប ។ ស្ត្រី​រង​គ្រោះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី​H5N1 ក្រោយ​ពេល​ដែល​គេ​យក​សំណាក​ទៅ​បញ្ជាក់​នៅ​វិទ្យា​ជាតិ​សុខភាព​សាធារណៈ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ។ ស្ដ្រី​រូប​នេះ​មាន​រោគ​សញ្ញា​គ្រុនក្ដៅ ក្អក ហត់ និង​ពិបាក​ដកដង្ហើម ។

តាម​ការ​សាកសួរ​នៅផ្ទះ អ្នកជំងឺ និង​នៅផ្ទះ​អ្នក​ជិតខាង មាន​ករណី​មាន់​ទា​ឈឺ និង​ងាប់ ហើយ​អ្នកជំងឺ​បាន​កាន់ និង​ប៉ះពាល់​មាន់​ឈឺ និង​ងាប់​រួច​យក​មក​ធ្វើ​ម្ហូប​ទទួលទាន​៥​ថ្ងៃមុន​ថ្ងៃ ដែល​អ្នកជំងឺ​ចាប់ផ្ដើម​ឈឺ ។

ស្ត្រី​អ្នកជំងឺ​រូប​នេះ មិនមែន​ជា​ករណី​ថ្មី​ដែល​ទើប​រក​ឃើញ​មេរោគ H5N1 នេះ​ដំបូង​នៅទេ ។ អ្នកជំងឺ គឺជា​ជន​រង​គ្រោះ​ម្នាក់​ពីព្រោះ​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ក៏​មាន​ស្ដ្រី​អាយុ​៦៥​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុងភូមិ​ក្រាំង​អំពិល ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្ដតាកែវ បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី​ផង​ដែរ ។

ដោយឡែក គិត​ពី​ដើមឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ មាន​មនុស្ស​៤​នាក់ ហើយ​បាន​ស្លា​.​ប់​ដោយសារ​ជំងឺផ្តាសាយបក្សី ។ ក្នុង​នោះ ករណី​ទី​១​កើតឡើង នៅ​ខែមករា ដោយ​ជន​រង​គ្រោះជា​បុរស អាយុ​២៨​ឆ្នាំ​ម្នាក់​នៅ​ខេត្តកំពង់ចាម​, ករណី​ទី​២ នៅ​ខេត្ដព្រៃវែង​កាលពី​អំឡុង​ខែកុម្ភៈ​, ករណី​ទី​៣​កើត​លើ​កុមា​រា​អាយុ​១១​ឆ្នាំ​ម្នាក់​នៅ​ខេត្ដកំពង់ស្ពឺ​កាលពី​ខែឧសភា ហើយ​ករណី​ទី​៤ កើត​លើ​បុរស អាយុ​៥២​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង បាន​ស្លា​.​ប់ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៥ ។

តាម​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា គ្រឹ​ម​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៥ ករណី​ឆ្លង​មេរោគ​នេះ មាន ៩៧២​ករណី នៅ​ក្នុង​នោះ​វាស​ម្លា​.​ប់​មនុស្ស​ប្រមាណ​ជា​៤៦៨ នាក់ ។ មេរោគ​នេះ​វា​កើត​នៅ​លើ​បក្សី​ច្រើន ប៉ុន្តែ​ប្រសិនបើ​វា​ឆ្លង​មក​មនុស្ស​អត្រា​ស្លា​.​ប់​ខ្ពស់ ប៉ុន្តែ​វា​សំណាង​ត្រង់​នៅ​មិន​ទាន់​មាន​ករណី​មនុស្ស​ឆ្លង​ទៅ​មនុស្ស​នៅឡើយ​ទេ ។

ដើម្បី​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ​នេះ គឺ​កុំ​ប៉ះពាល់ ឬ​ទទួលទាន​មាន់ ឬ​ទា​ដែល​ឈឺ ឬ​ងាប់ ហើយ​ពេល​ចម្អិន​គួរតែ​ចម្អិន​ឲ្យ​បាន​ល្អ ។ ដោយឡែក នៅ​ពេល​ធ្វើ​ម្ហូប គួរតែ​ពាក់​ស្រោមដៃ និង​ម៉ាស់ ហើយ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ ។ អ្នក​និយម​ទទួលទាន​ស៊ុត​បែប​ជ័រ​ព្នៅ គឺ​គួរ​ចៀសវាង ។ ការ​ទុកដាក់ គឺ​ត្រូវ​ទុកដាក់​ម្ហូប​អា​ហរ​ដែល​ចម្អិន​ហើយ​ឲ្យ​ឆ្ងាយ​ពី​ពពួក​អាហារ​ឆៅ ជា​ពិសេស​អាហារ​ពី​សត្វ​បក្សាបក្សី ។ នៅ​ពេល​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ​ពិបាក​ដក​ដ​ង្កើ​ម សូម​ប្រញាប់​ទៅ​ស្វែងរក​សេវា​សុខភាព​ដែល​ជិត​បំផុត ក្រោយ​ពេល​ដែល​សង្ស័យ​ថា បាន​ប៉ះពាល់​បក្សី​ឈឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ