ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ដាក់​មូលដ្ឋានទ័ព​​ក្នុង​ទឹកដី​ខ្លួន​ ហើយកម្ពុ​ជា​ក៏​មិន​ដាក់​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​បរទេស​ឡើយ​

1 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​មូលដ្ឋាន​សមុទ្រ​រាម​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នា យក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ដា ក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ដាក់​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​បរទេស គឺ​ធ្វើ​ស្រប​តាម​មាត្រា​៥៣…

​រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ពី​មូលដ្ឋាន​សមុទ្រ​រាម​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នា យក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ដា ក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ដាក់​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​បរទេស គឺ​ធ្វើ​ស្រប​តាម​មាត្រា​៥៣ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​រាជាណាចក្រ​កម្ពុជា​។​

​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុ ង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​មជ្ឈមណ្ឌល​ភស្តុ​ភារ​និង ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា​-​ចិន ផែ​រាម នា​ថ្ងៃ​ទី ៥ ខែមេសា ឆ្នាំ ២០២៥ ថា​៖ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ដាក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​ដាក់​មូល​ដ្ឋា ន​ទ័ព​របស់​ខ្លួន​នៅ​បរទេស ពោល​គឺ​ធ្វើ​ស្រប​តាម​មាត្រា​៥៣ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​រាជាណាចក្រ​កម្ពុជា ។​

ជាមួយ​គ្នា​នេះ​,​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋានទ័ព​រាម មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ ហើយ​គ្មាន​អ្នក​ណា​ការពារ​អធិបតេយ្យ​កម្ពុជា ជំនួស​កម្ពុជា នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត​, គ្មាន​ផ្នែក​ណាមួយ​នៃ​មូលដ្ឋានទ័ព​រាម​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​បរទេស​ណា​ឡើយ គឺ​មូលដ្ឋាន ទ័ព​រាម​គឺជា​កម្មសិទ្ធិ​របស់​កម្ពុជា​តែ​មួយ​គត់ ។

​សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​៖«​មូលដ្ឋានទ័ព​រាម​នឹង​បើកចំហ​ស្វាគមន៍​ឱ្យ​កងទ័ព​មក​ពី​គ្រប់​បណ្ដា​ប្រទេស​មិត្ត​ចូល​ចត​បាន​ទាំងអស់ ឱ្យ​តែ​ស្រប​តាម​លក្ខណៈ​បច្ចេកទេស ហើយ​កម្ពុជា នឹង​ផ្ដល់​ទាំង​កន្លែង​ស្នាក់​នៅ​បន្ថែម​ទៀត ។ ជាមួយ​គ្នា​នេះ បើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ស្រ ឡាញ់​ជាតិ​ពិតប្រាកដ​គួរ​មាន​មោ​ទ​នភា ពនៅ​ពេល​ដែល​កម្ពុជា អាច​ធ្វើ​ទំនើប​កម្ម និង​បង្កើន សមត្ថភាព​កងទ័ព​របស់​យើង​»​។

​សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា​៖ ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​ការ​កសាង​មជ្ឈមណ្ឌល​ភស្តុ​ភារ និង​ហ្វឹកហ្វឺន​រួម​គ្នា កម្ពុជា​-​ចិន ផែ​រាម មិន​ត្រឹមតែ​បាន​ឆ្លុះ បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជា​ការ​លើកកម្ពស់​សមត្ថភាព​ការពារ​ជាតិ​របស់​កម្ពុជា ក៏​ដូច​ជា ការ​គិត គូរ​ដល់​ផលប្រយោជន៍​ជាតិ​, ធានា​សន្តិសុខ​ជាតិ​, សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ស្រប​តាម​បាវចនា​នៃ​គោលដៅ​ជា​យុទ្ធសាស្ត្រ​លើ​វិស័យ​ការពារ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ “​សន្តិសុខ ការ​អភិវឌ្ឍ និង កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​” ព្រោះ កងទ័ព មិន​ត្រឹមតែ​ជាក ម្លាំ​ង​ស្នូល​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជា​កម្លាំង​សំខាន់​មួយ ដែល​រួម ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ក៏​ដូច​ជា​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ​ផង​ដែរ​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន រួម​មាន ៖ ទី​១. បន្ត​ពង្រឹង និង អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឈរ​លើ មូលដ្ឋាន​នៃ​ការ​គោរព​រដ្ឋធម្មនុញ្ញ​, ច្បាប់​ជាតិ និង អន្តរជាតិ ។ ការពារ​រឹង​មាំ ដាច់ខាត​នូវ​ឯករាជ្យ​, អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ បន្ត​ពង្រឹង​ខឿន​ការ ពារ​ជាតិ​កម្ពុជា ដោយ​យកចិត្តទុកដាក់​ធ្វើការ​អភិវឌ្ឍ​កងកម្លាំង ឱ្យ​ក្លាយជា​កងទ័ព​ដែ ល​មាន​វិជ្ជាជីវៈ​ខ្ពស់ មាន​ស្មារតី ឆន្ទៈ​ដាច់ខាត​ស្មោះត្រង់ ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​។

ទី​២-ក្រសួងការពារជាតិ ត្រូវ​យកចិត្តទុកដាក់​ដល់​ការងារ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍ​ធនធានមនុស្ស សម្ភារៈ និង​មធ្យោបាយ​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ ក្នុង​នោះ ត្រូវ​បន្ត​ពង្រឹង​ការងារ​ហ្វឹកហ្វឺន​, រៀនសូត្រ​, បណ្តុះបណ្តាល​, កសាង​ប្រភព​កម្លាំង ក្នុង​ជួរ​កងទ័ព​, ទាំង​បរិមាណ និង គុណភាព​, ដើម្បី​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ជា​ពិសេស ចំពោះ កងទ័ពជើងទឹក ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​ហ្វឹកហ្វឺន និង​ល្បាត​ក្នុង​ដែនទឹក និង តាម​បណ្តា​កោះ ឆ្នេរ ។ ទី​៣. ក្រសួងការពារជាតិ ត្រូវ​យកចិត្តទុកដាក់​ដល់​ការ​ប្រើប្រាស់ ធនធាន និង​ទ្រព្យសម្បត្តិ​របស់​អង្គភាព ក៏​ដូច​ជា​ជំនួយ​របស់​ភាគី​មិត្ត​ឱ្យ​បាន​ល្អ​, ស្ថិរភាព និង​មាន ប្រសិទ្ធភាព​, ពោល គឺ ប្រើប្រាស់ និង គ្រប់គ្រង ថែរក្សា​បច្ចេកទេស ទាំង​កម្លាំង និង មធ្យោបាយ សម្ភារៈ យោធា​បរិក្ខារ និង ស្បៀងអាហារ ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ត​ម្រូវ​ការ​ជាក់ស្តែង និង តាម​ជំនាញ​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ហើយ​រក្សា​បាន​នូវ​ភាព​គ ង់​វង្ស និង គ្រប់គ្រាន់ ឆ្លើយ​តប​ទៅ​តាម​សំណូមពរ និង តម្រូវការ​ចាំបាច់​ក្នុង​វិស័យ​ការពារ​ជាតិ​។ ទី​៤. ក្រសួងការពារជាតិ ត្រូវ​បន្ត​ពង្រឹង​កិច្ច​ការពារ​ព្រំដែន (​គោក​, ទឹក​, អាកាស​) សហការ​ល្អ ជាមួយ កងកម្លាំង​នគរបាល​ជាតិ ក៏​ដូច​ជា សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ។

ទំនាក់ទំនង​ល្អ​ក្នុង​ការ​កសាង​មិត្ត​ភាពរឹងមាំ​ជាមួយ​ប្រទេស​ជិតខាង ដោយ​ប្រើប្រាស់​ម​ធ្យោ បាយ​ការទូត និង​ការ​ចរចា​ដោយ​សន្តិវិធី ក្នុង​គោលដៅ «​កសាង​ព្រំដែន​ជា​តំបន់​ព្រំដែន​សន្តិភាព មិត្ត​ភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​» ។ ទី​៥.​ក្រសួងការពារជាតិ ត្រូវ​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ​អន្តរជាតិ​លើ​វិស័យ យោធា​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ ក្រោម​បាវចនា «​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» ។

ចំពោះ​កងទ័ពជើងទឹក ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​យោធា និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស ជា​មិត្ត ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​, គោរព​ឯករាជ្យ​, អធិបតេយ្យ និង​ផលប្រយោជន៍​រួ ម​គ្នា​ទៅ​វិញ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ