ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​ស្តុក​ឈើ សម្រាប់​ធ្វើ​តុទូ​ មួយកន្លែង អស់ទាំង​ស្រុង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ឈើ​សម្រាប់​ធ្វើ​តុទូ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ អស់ទាំង​ស្រុង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ខែ មេ​សា​ឆ្នាំ​២០២៥ នៅ​ម្ដុំ​បឹង​តា​ម៉ាត ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ឈើ​សម្រាប់​ធ្វើ​តុទូ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ អស់ទាំង​ស្រុង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ខែ មេ​សា​ឆ្នាំ​២០២៥ នៅ​ម្ដុំ​បឹង​តា​ម៉ាត ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ម្ចាស់​ទីតាំង​ឈ្មោះ​: ថេ​ង យៀ​ត ភេទ​ប្រុស អាយុ​៣៥​ឆាំ្ន ស្នាក់​នៅ​កន្លែង​កេ​ី​ត​ហេតុ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឮ​សំឡេង​ផ្ទុះ​ចេញពី​សិប្បកម្ម​ខាងលើ​ហើយ​ក៏​មាន ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ពេល​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​និង​ត​ទុយោ​បាញ់​ពន្លត់​ជាបឋម​តែ​ដោយសារ​តែ​ស្ថានភាព​ភ្លើង​ឆេះ​តែ ខ្លាំង​ឡើង​ខ្លាំង​ឡើង​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុ​ប​ឈឺ​សម្រាប់​ធ្វើ​តុទូ​សមត្ថកិច្ច​ក៏​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជា​ច្រើន​គ្រឿង​ធ្វើការ​បាញ់​ពន្លត់ ទៅ​វិញ​ទាំងស្រុង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឃ្លាំង​ស្តុក​ឈើ​ខាង​លេ​ី ប្រភេទ​សំណង់​: ថ្ម​ប្រក់​ស័ង្កសី ទំហំ ២០​ម៉ែត្រ​x២០​ម៉ែត្រ ខូចខាត សម្ភារៈ​ទាំងស្រុង ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​នៅ​ក្នុង​ករណី​ខាងលើ​នេះ​គឺ​មិន​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ​និង​ក៏​គ្មាន​មនុស្ស​រង​របួស​ឬ​ស្លាប់​នោះ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ