ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀ.ន​០៥​នាក់​ទៅ​តុលាការ​ ក្នុង​នោះ​​​ម្នាក់​ជា​ប្រពន្ធ​មន្ត្រី​ប៉ូលិស

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ប្រុស-ស្រី​ចំនួន​០៥​នាក់ ក្នុង​នោះ​ មាន​ទាំង​ភរិយា​លោក​មន្ត្រី​នគរបាល​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី០៥ មេ​សា ​នេះ  ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ …

ខេត្តបាត់ដំបង​ ៖ ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ប្រុស-ស្រី​ចំនួន​០៥​នាក់ ក្នុង​នោះ​ មាន​ទាំង​ភរិយា​លោក​មន្ត្រី​នគរបាល​ម្នាក់​ផង ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី០៥ មេ​សា ​នេះ  ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជូ​ញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ ។  នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ ។

​លោក សូ ឌី ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាន​ប្រាប់​ថា ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៥​នាក់  ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី០៥ មេ​សា នេះ​ហើយ  ដោយ​យោង​តាម​បទបញ្ជា​លោក​មេបញ្ជាការ​ខេត្ត ក្រោយ​បញ្ចប់​នីតិវិធី​សួរនាំ ​។

​យោង​តាម​របាយ​ការ​ណ៍​មន្ត្រី​កងរាជអាវុធហត្ថបាន​ឲ្យ​ដឹង​ថា  ជនសង្ស័យ​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំង​០៥​នាក់​រួម​មាន​៖ ១-​ឈ្មោះ ចែត ស្រី​មុំ ភេទស្រី​ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល   ២-​ឈ្មោះ យាន ស្រី​និក ហៅចាន់​នី ភេទស្រី​ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​រតន​មណ្ឌល  ៣-​ឈ្មោះ វ៉ា​ត ណៃ ភេទប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពោ​ធ៏ ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល  ៤-​ឈ្មោះ មឿ​ន ប៊ុ​ន​ថន ភេទប្រុស ​អាយុ​២៦​ឆ្នាំ និង​៥-​ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស​ អាយុ​៤០​ឆ្នាំ ជន​២​នាក់​នេះ​ នៅ​ភូមិ​បាណ​ង់ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​ ។

​ក្រុម​ជូ​ញ​ដូរ​គ្រឿងញៀន​ទាំងប្រុស​ទាំងស្រី​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រតន​មណ្ឌលឆ្មក់​ចូល​បង្ក្រាប​បាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង  កាលពី​រសៀល​ថ្ងៃ​ទី​០៣ មេ​សា នៅ​ចំណុច​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល​ ។

​របាយ​ការ​ណ៍​ដដែល​បាន​បង្ហាញ​ថា  ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ទាំង​០៥​នាក់  មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖  ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៥៨​កញ្ចប់ មាន​ទម្ងន់​២១,៦៥​ក្រាម   ម៉ូតូ​ដែល​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ចំនួន​០២​គ្រឿង និង សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​ដោយឡែក​ ចំពោះ​សមាសភាព​ក្រុម​ជនសង្ស័យ​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ទាំង​០៥​នាក់​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ​បាន​បង្ហើប​ឲ្យ​ដឹង​ថា  ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​០៥​នាក់ គឺ​មាន​ម្នាក់​ឈ្មោះ ចែត ស្រី​មុំ ជា
​«​មេខ្លោង​»  ដែល​មាន​ស្វាមី​ជា​មន្ត្រី​នគរបាល​ឈ្មោះ កោ ស៊ុន​កាំ​ង មាន​តួនាទី​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ង​ន នៃ​ស្នងការ​ខេត្តបាត់ដំបង ​។

​ប្រភព​ដដែល​បាន​ទម្លាយ​ទៀត​ថា ភរិយា​លោក​មន្ត្រី​នគរបាល​ម្នាក់​នេះមាន​ប្រវត្តិ​រកស៊ី​ជូ​ញ​ដូរ​គ្រឿងញៀន​នេះ ច្រើន​ឆ្នាំ​កន្លង​មក​ហើយ  តែ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អើពើ  ឬ​ចុះ​បង្ក្រាប​ម្ដងណា​ទេ​ ។ លុះ​ចុង​ក្រោយ​នេះ ក្រោយ​ពី​មន្ត្រី​ជំនាញ​តាមដាន​ពី​សកម្មភាព និង​ធ្វើការ​ស៊ើបអង្កេត​ជាក់លាក់  ទើបត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឆ្មក់​ចូល​បង្ក្រាប​បាន​ទាំង​សំបុក​តែ​ម្ដងជាមួយនឹង​ការ​រឹបអូស​យក​វត្ថុ​តាង​បាន​យ៉ាងច្រើន​សន្ធឹក​ ។

​លោក កោ ស៊ុន​កាំ​ង ដែល​ជា​ស្វាមី​ស្ត្រី​ឈ្មោះ ចែត ស្រី​មុំ (​ជនសង្ស័យ​) មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ​ក្នុង​ករណី​នេះ  គិត​ត្រឹមម៉ោង​១​រសៀល​ថ្ងៃ​ទី​០៥ មេ​សា   ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្រពន្ធ​របស់​លោក ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ ដែល​ជាប់​សង្ស័យ​ពី​បទ​ជូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​ ។  ប៉ុន្តែ​បើ​តាម​ប្រភព​នានា​បាន​និយាយ​ថា  លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រូប​នេះ  កំពុង​ឆ្លេឆ្លា​សម្បើម​ដៃ​ណាស់  ដែល​ទំនង​ចង់​រត់ការ​ដោះស្រាយ​រឿង​ប្រពន្ធ​ ។

​ទោះ​យ៉ាងណា  លោក សូ ឌី ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ថា  ពេល​នេះ​ ជនសង្ស័យ​ទាំង​០៥​នាក់ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ