ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ទម្លាយ​ថា ​កូនស្រីម្នាក់របស់អ្នកឧញ៉ា​ឧត្តម​មេត្រីវិសិដ្ឋ​ ហ៊ុន សាន ​មិនមាន​ផ្ទះ​នៅ​ផ្ទាល់ខ្លួន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ទម្លាយ​ឱ្យ​ដឹង​ថា កូនស្រី​ម្នាក់​របស់​អ្នកឧកញ៉ា​ឧត្តម​មេត្រីវិសិដ្ឋ ហ៊ុន សាន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ទម្លាយ​ឱ្យ​ដឹង​ថា កូនស្រី​ម្នាក់​របស់​អ្នកឧកញ៉ា​ឧត្តម​មេត្រីវិសិដ្ឋ ហ៊ុន សាន ដែល​ជា​បងប្រុស​បង្កើត​ជាទី​គោរព​ស្រឡាញ់​របស់​សម្ដេច មិន​មានផ្ទះ​នៅ​ផ្ទាល់ខ្លួន ។

សម្តេច​តេ​ជោ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥​នេះ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ ថ្ងៃស្អែក​បែក​គ្នា​!
ខ្ញុំ​មក​ប្រចាំការ​នៅ​ជាមួយ​បងប្រុស​ខ្ញុំ តាំងពី​មុន​គាត់​ចែក​ឋាន រហូត​មក​ដល់​ពេល​នេះ និង​បន្ត​រហូត​យក​ទៅ​បញ្ចុះ​នៅ​ព្រឹកស្អែក ២ មេ​សា ២០២៥ ព្រមទាំង​បញ្ចប់​ត្រឹម​ធ្វើបុណ្យ ៧​ថ្ងៃ និង​១០០​ថ្ងៃ នៅ​ល្ងាច​ស្អែក និង​បញ្ចប់​នៅ​ព្រឹក​ខានស្អែក ៣ មេ​សា ២០២៥ ។

សម្ដេច​តេ​ជោ បន្ត​ថា ៖ “​ខ្ញុំ​យំ និង​ស្រក​ទឹកភ្នែក​រាល់ថ្ងៃ រាល់​យប់ នឹក​អាណិត​បងប្រុស​។ ថ្ងៃ​សម្អាតខ្លួន​បងប្រុស មុន​ពេល​បញ្ចូល​មឈូស ខ្ញុំ​យំ
ដោយ​និយាយ​ខ្លាំង​ៗ​ថា (​ឲ្យ​ខ្ញុំ​សូមទោស មក​ពី​ខ្ញុំ​ប្រហែស​ពេក មិន​បាន​មើលថែ​ទាំ​បង​ឲ្យ​បាន​ដិត​ដល់​។ ខ្ញុំ​បាន​ជួយ​ជិ​វិត​មនុស្ស មួយ​នគរ តែ​មិន​អាច​ជួយ​បងខ្លួន​បាន​) ។ រឿង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​សង្វេគ គឺ​ក្មួយ​ស្រី​ខ្ញុំ​ម្នាក់ កំពុង​ជួល​ផ្ទះ​គេ​នៅ កូន​ៗ​មិន​បាន​ចូល​រៀន​ពេញលេញ​។ ក្មួយ​ខ្ញុំ
គោរព​តាម​ការ​ណែនាំ​របស់​ឪពុក ដែល​បាន​ប្រាប់​កូន​ៗ​ថា កុំទៅ (​រំខាន​ពូ​របស់​ពួក​ឯង​) ។ ខ្ញុំ​បាន​ជួយ​មនុស្ស​មួយ​ចំនួន​ឲ្យ​មានផ្ទះ​នៅ ហេតុ​អ្វី​បាន​ក្មួយ​ខ្ញុំ​អត់​ផ្ទះ​នៅ ? នេះ​មក​ពី​ខ្ញុំ​មិនដឹង​” ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ទៀត​ថា ៖ “​បងប្រុស ថ្ងៃស្អែក​រូប​កាយរ​បស់បង នឹង​បញ្ចុះ​ទៅ​ក្នុង​ព្រះធរណី ជាមួយ​បងស្រី ដែល​ពួក​បង​បែក​គ្នា​១២​ឆ្នាំ​ហើយ និង​បាន​ជួប​គ្នា​វិញ ដែល​ជាទី​កន្លែង​បង​ទាំង​ពីរ សម្រាក​ចុង​ក្រោយ​។ យើង​លែង​បាន​ជួប​គ្នា ជា​រៀង​រហូត តែ​ខ្ញុំ​នៅ​ជំពាក់​បំណុល​បង​ច្រើន​ណាស់ ដែល​ខ្ញុំ​ត្រូវ​ខិតខំ​សង តាម​រយៈ​ជួយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​កូន​ៗ និង​ចៅ​ៗ​របស់​បង​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ