- ភ្នំពេញ
ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ពន្ធគយទៅវិញទៅមក ដែលលោកគ្រោងនឹងប្រកាសនៅសប្តាហ៍នេះនឹងរួមបញ្ចូលប្រទេសទាំងអស់ មិនមែនត្រឹមតែក្រុមប្រទេសតូចជាងពី១០ ទៅ១៥…
ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ពន្ធគយទៅវិញទៅមក ដែលលោកគ្រោងនឹងប្រកាសនៅសប្តាហ៍នេះនឹងរួមបញ្ចូលប្រទេសទាំងអស់ មិនមែនត្រឹមតែក្រុមប្រទេសតូចជាងពី១០ ទៅ១៥…
ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ពន្ធគយទៅវិញទៅមក ដែលលោកគ្រោងនឹងប្រកាសនៅសប្តាហ៍នេះនឹងរួមបញ្ចូលប្រទេសទាំងអស់ មិនមែនត្រឹមតែក្រុមប្រទេសតូចជាងពី១០ ទៅ១៥ ប្រទេសដែលមានអតុល្យភាពពាណិជ្ជកម្មធំបំផុត ជាមួយនឹងសហរដ្ឋអាមេរិកនោះទេ ។
ពាក់ព័ន្ធនឹងការប្រកាសបែបនេះ អ្នកវិភាគបានលើកឡើងថា កម្ពុជាទំនងជាមិនអាចគេចចេញពីការកំណត់ពន្ធនេះបានឡើយ ដោយសារតែកម្ពុជាក៏មានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកគួរសមដែរ ។
អ្នកវិភាគរូបនេះបានបន្តថា បើលោកត្រាំ កំណត់ពន្ធត្រឹមតែពី១០ ទៅ១៥ ប្រទេសកម្ពុជាអាចរួចខ្លួន ប៉ុន្តែប្រសិនបើប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក គឺពិបាក ។ យើងគ្រាន់តែសង្ឃឹមថា កម្ពុជាអាចរួចផុតពីការដាក់ពន្ធថ្មីនេះរបស់លោកត្រាំ ។ យោងតាមស្ថិតិដែលកត់ត្រា ដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ពាណិជ្ជកម្ម សហរដ្ឋអាមេរិកជាមួយកម្ពុជាមានទឹកប្រាក់សរុបប្រមាណជា១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។
ប្រភពដដែលបានឲ្យដឹងថា ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកមកកម្ពុជា នៅឆ្នាំ២០២៤ មានចំនួនត្រឹមតែ៣២១,៦លានដុល្លារកើនឡើង៤,៩ភាគរយធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីកម្ពុជាមានចំនួនសរុបរហូតដល់ទៅ ១២,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ។
ការិយាល័យនេះបានអះអាងថា ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាមានទំហំរហូតដល់ទៅចំនួន១២,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ៩,៤ ភាគរយ ក្នុងឆ្នាំ ២០២៣។ អ្នកវិភាគបានលើកឡើងថា បើធៀបនឹងថៃហើយនិងវៀតណាមទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក និងថៃ ហើយនឹងសហរដ្ឋអាមេរិកនិងវៀតណាមគឺកម្ពុជាតូចមែន ប៉ុន្តែឱនភាពកម្ពុជាគឺខ្ពស់ គួរសម ។
ការិយាល័យតំណាងពាណិជ្ជកម្មខាងលើបានឲ្យដឹងថា ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសថៃមានចំនួនសរុបប្រមាណ ៨១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសថៃមានទំហំ ១៧,៧ ពាន់លានដុល្លារ កើនឡើង ១៤.៧ ភាគរយ រីឯការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីប្រទេសថៃមានចំនួនសរុប ៦៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ។ ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយប្រទេសថៃមានចំនួន ៤៥,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ១១,៧ភាគរយ ។
សម្រាប់វៀតណាមគឺរឹតតែធំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថា យ៉ាងណានោះទេ ដោយសារតែវៀតណាមបានបញ្ជូនរដ្ឋមន្ត្រីពាណិជ្ជកម្មទៅបញ្ចុះបញ្ចូលរដ្ឋបាលសហរដ្ឋអាមេរិករួចហើយ ដោយខិតខំពង្រឹងតុល្យភាពពាណិជ្ជកម្មនិងជំរុញការទាក់ទាញទុនពីសហរដ្ឋអាមេរិក ។
ប្រភពខាងលើបានឲ្យដឹងថា ពាណិជ្ជកម្មអាមេរិកជាមួយវៀតណាមមានទំហំ សរុបប្រមាណជា ១៤៩,៦ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយ ការនាំចេញទំនិញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម មានទំហំត្រឹមតែចំនួន ១៣,១ពាន់លានដុល្លារ កើនឡើង ៣២,៩ ភាគរយ ប៉ុន្តែ ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកពីវៀតណាមមានចំនួនសរុបរហូតដល់ទៅ ១៣៦,៦ ពាន់លានដុល្លារ ។ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយវៀតណាមមានទំហំធំធេងណាស់ គឺប្រមាណជា១២៣,៥ ពាន់លានដុល្លារកើនឡើង១៨,១ ភាគរយ ។ ជោគវាសនានៃការកំណត់ពន្ធនេះ គឺពិតជាពិបាកស្មាន ដូច្នេះសូមរង់ចាំមើការសម្រេចចិត្តរបស់លោក ត្រាំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោក ខេវិន ហាសេត (Kevin Hassett ) បានប្រាប់សារព័ត៌មាន ហ្វុក ប៊ីស៊ីណេសថា ( Fox Business) ថា ពន្ធគយរបស់រដ្ឋបាលនឹងផ្តោតលើប្រទេសពី ១០ ទៅ ១៥ ដែលមានអតុល្យភាពពាណិជ្ជកម្មដ៏អាក្រក់បំផុត ។ មកដល់ពេលនេះ លោក ត្រាំ បានអះអាងថា លោកបានមើលឃើញថា ពន្ធជាមធ្យោបាយការពារសេដ្ឋកិច្ចសហរដ្ឋអាមេរិកដ៏សម្បើម ហើយការដាក់នេះ គឺដើម្បីបង្ហាញពីការប្រកួតប្រជែងជាសកលដែលមិនយុត្តិធម៌ សម្រាប់សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ