ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​រៀបចំ​​ផែន​ការ​​សម្រាប់​​អនុវត្ត​បន្ត​រយៈពេល​2ឆ្នាំ​ខាងមុខ2011-2013

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ ២០១១ នៅ​ទីស្នាក់ការកាកបាទ​ក្រហម​​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ មាន​ប្រារ​ព្ធ​កិច្ចប្រជុំ ជាមួយ​មន្ដ្រី​បុគ្គលិក​ប្រតិបត្ដិ​សាខា ដើម្បី​រៀបចំ​ធ្វើ​ផែនការ​សម្រាប់អនុវត្ដ​បន្ដ​នា​រយៈពេល​២​ឆ្នាំ​ខាង​ មុខ(២០១១-២០១៣) ក្រោម​អធិបតីភាព លោក​ ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​

រាជធានីភ្នំពេញ​ ៖ នា​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ ២០១១ នៅ​ទីស្នាក់ការកាកបាទ​ក្រហម​​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ មាន​ប្រារ​ព្ធ​កិច្ចប្រជុំ  ជាមួយ​មន្ដ្រី​បុគ្គលិក​ប្រតិបត្ដិ​សាខា ដើម្បី​រៀបចំ​ធ្វើ​ផែនការ​សម្រាប់អនុវត្ដ​បន្ដ​នា​រយៈពេល​២​ឆ្នាំ​ខាង​មុខ(២០១១-២០១៣) ក្រោម​អធិបតីភាព លោក​ ប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលរង​រាជ​ធានី​ភ្នំពេញ ។

លោក​ ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ស្រប​នឹង​ស្ថានភាព និង​បរិបទ​បច្ចុប្បន្ន កាកបាទ​ក្រហម​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ភាព​ឈ្លាសវៃ​នៃលោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន​ សែន បាន​ដាក់​ចេញ​នូវ​យុ​ទ្ធសាស្ដ្រ​សម្រាប់​​ឆ្នាំ​២០១១ ដល់ឆ្នាំ​២០២០ខាង​មុខ​នេះ ដែល​មាន​ទស្សន​វិស័យ​គឺរួមចំណែក​ព​ន្លឿ​ន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​ការពារតម្លៃ​​មនុស្សធម៌​របស់​ជនរង​គ្រោះ និង​បេសកកម្ម​ក្លាយជា​សមាគម​ជាតិ​នាំមុខ​គេ​ក្នុង​វិស័យ​មនុស្សធម៌​ ។ កាកបាទ​ក្រហម​​កម្ពុជា​ ប្រមូលផ្ដុំ​កម្លាំង​​មនុស្សធម៌ ដើម្បីបន្ដ​ជួយ​ដល់​ជន​រង​គ្រោះ​បំផុត តាម​រយៈ​ការ​គ្រប់គ្រង​គ្រោះ​មហន្ដ​រាយ សុខ​ភាព​​និង​ការ​ថែទាំ​សុខភាព​ក្នុង​សហគមន៍ និង​ការ​លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌​របស់​ចលនា។ ​ដើម្បី​ឆ្ពោះ​ឱ្យ​សម្រេច​បាន​នូវ​ទិស​យុ​ទ្ធ​សាស្ដ្រនេះ កាក​បាទ​ក្រហម​កម្ពុជា​ បាន​ខិតខំ​បំពេញ​​សកម្មភាព​របស់​ខ្លួន​យ៉ាង​សកម្ម​ ក្នុង​គោលបំណង​ជួយ​សម្រាល​​នូវ​ទុក្ខ​លំបាក​របស់​ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​។ ដោយឡែក​សម្រាប់​​សាខា​រាជធានី​ភ្នំពេញ​​ក្រោម​ការ​ដឹកនាំ​នៃកាកបាទ​ក្រហម​​កម្ពុជា​ ដែល​មាន​លោក​ជំទាវ​កិត្ដិ​ព្រឹ​ទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជាម​គ្គុ​ទេសក៍

ដ៏​ឆ្នើម​នោះ គឺ​យើង​ត្រូវ​ខិតខំ​បង្កើន​សមត្ថភាពការ​ងារ​របស់​យើង​បន្ថែម​ទៀតសម្រាប់​​អនុវត្ដ​ឱ្យ​កាន់តែ​ជោគជ័យ​នា​ឆ្នាំ​ខាង​មុខ ។ ​សម្រាប់​​ការ​រៀបចំ​ផែនការ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​ដែរ លោក​ប្រធាន​គណៈកម្មា​ធិការ​​សាខា បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ចំនួន​​៤​ចំណុច​ធំ​ៗ​សំខាន់​គឺ ១-​យកចិត្ដទុកដាក់​លើ​ការ​ផ្ដល់​ឈាម​ដោយ​ស្ម​័គ្រចិត្ដ​, ២-​រៀបចំ​គោលដៅ​ងាយ​រង​គ្រោះ​ដោយ​សារ​អគ្គិភ័យនៅ​តាមមូលដ្ឋាននៃ​ខណ្ឌ​ទាំង​៨, ៣-​ការ​ពង្រឹង​អ្នក​ស្ម័គ្រ​ចិត្ដ​នៅ​តាម​សហគមន៍​បន្ថែម​ទៀតពី​ការងារ​លើកកម្ពស់​​សុខភាព​មាតា និង​ទារក​, ៤-​យកចិត្ដទុកដាក់​ក្នុង​ការ​ពង្រឹង​ទីលាន​សំណល់​វេជ្ជសាស្ដ្រ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕