ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​ប្រកាស​កាន់​មរណ​ទុក្ខ​១​​សប្ដា​ហ៍​ជូន​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី

1 ថ្ងៃ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្ងៃ​នេះ​ ​របប​សឹក​ភូមា​របស់​លោក​មីន​អុង​ឡាំង​ប្រកាស​កាន់​មរណ​ទុក្ខ​រយៈ​ពេល​មួយ​សប្ដាហ៍​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ទាំង​អស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​របស់​រដ្ឋ​។ រាល់​ទង់​ជាតិ​ដែល​ដោត​នៅ​តាម​មន្ទីរ​-​ក្រសួង​នានា​ រួម​ទាំង​វិស័យ​ឯក​ជន​ផង​ដែរ​នឹង​ត្រូវ​បង្ហូត​ចុះ​មក​នៅ​ត្រឹម​​ពាក់​កណ្ដាល​ដង​​។ ទូរ​ទស្សន៍​របស់​រដ្ឋ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា​មនុស្ស​យ៉ាង​តិច​១៧០០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ហើយ​។ ចំណែក​កា​សែត​វ៉ល​ស្ទ្រីត​ជើ​ណល​ (Wall Street…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ថ្ងៃ​នេះ​ ​របប​សឹក​ភូមា​របស់​លោក​មីន​អុង​ឡាំង​ប្រកាស​កាន់​មរណ​ទុក្ខ​រយៈ​ពេល​មួយ​សប្ដាហ៍​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ទាំង​អស់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​របស់​រដ្ឋ​។ រាល់​ទង់​ជាតិ​ដែល​ដោត​នៅ​តាម​មន្ទីរ​-​ក្រសួង​នានា​ រួម​ទាំង​វិស័យ​ឯក​ជន​ផង​ដែរ​នឹង​ត្រូវ​បង្ហូត​ចុះ​មក​នៅ​ត្រឹម​​ពាក់​កណ្ដាល​ដង​​។

ទូរ​ទស្សន៍​របស់​រដ្ឋ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថា​មនុស្ស​យ៉ាង​តិច​១៧០០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ហើយ​។ ចំណែក​កា​សែត​វ៉ល​ស្ទ្រីត​ជើ​ណល​ (Wall Street Journal) បាន​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​សឹក​ភូមា​មក​ផ្សាយ​ថា​ចំនួន​អ្នក​ស្លាប់​​បាន​កើន​ឡើង​ដល់​២០២៨​នាក់​។

ក្រឡេក​ទៅ​មើល​ប្រទេស​ថៃ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​រញ្ជួយ​ដី​ដែរ​នោះ ចំនួន​អ្នក​ស្លាប់​កើន​​​ឡើង​ដល់​១៩​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​​។ ​គេ​គិត​ថា​ចំនួន​អ្នក​ស្លាប់​នៅ​ថៃ​អាច​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​ដោយ​សារ​មនុស្ស​ជា​ច្រើន​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ គេ​សង្ស័យ​ថា​ពួក​គេ​អាច​នឹង​កប់​ខ្លួន​នៅ​ក្នុង​គំនរ​បាក់​បែក​នៃ​អគារ​ដែល​បាក់​រលំ​នៅ​ពេល​កំពុង​សាង​សង់​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​ថា​លោក​មីន​អុង​ឡាំង​បាន​ប្រកាស​កាន់​មរណ​ទុក្ខ​រយៈ​ពេល​មួយ​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ដល់​ថ្ងៃ​ទី​៦ ខែ​មេសា​ដើម្បី​ចូល​រួម​​​សោក​ស្ដាយ​​ចំពោះ​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ និង​អាយុ​ជីវិត​របស់​មនុស្ស​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​។ របប​សឹក​ថ្លែង​ថា​ក្រៅ​ពី​អ្នក​ស្លាប់​ខាង​លើ​នេះ​នៅ​មាន​អ្នក​របួស​៣៤០០​នាក់​ និង​បាត់​ខ្លួន​៣០០​នាក់​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ