ការញ្ជួយដីដ៏សាហាវបំផុតបានសម្លា.ប់មនុស្សរហូតដល់ចំនួន៣សែននាក់ ហើយវាបានកើតឡើងនៅប្រទេសហៃទី ។ នេះបើតាមការផ្សាយរបស់វេបសាយ Britannica ។
ការរញ្ជួយដី នៅហៃទី ឆ្នាំ២០១០ បានបំផ្លិចបំផ្លាញតំបន់ទីប្រជុំជននៃទីក្រុង Port-au-Prince ដោយបានសម្លា.ប់មនុស្សប្រមាណ 300,000 នាក់ និងទុកឱ្យអ្នករស់រានមានជីវិតប្រមាណ1,500,000 នាក់គ្មានផ្ទះសម្បែង ។
ការរញ្ជួយដីបានវា.យប្រហារ នៅវេលាម៉ោង៤ និង៥៣នាទីល្ងាច ថ្ងៃទី១២ ខែមករា ប្រហែល២៥ គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Port-au-Prince ប្រទេសហៃទី ។
ការរញ្ជួយដីដំបូង មានកម្រិត៧ រ៉ិចទ័រ ហើយមិនយូរប៉ុន្មានបន្ទាប់មកមានការរញ្ជួយដីពីរ គឺ ៥,៩ និង៥,៥ ។ ការរញ្ជួយដីបន្ថែមទៀត បានកើតឡើងនៅថ្ងៃបន្ទាប់ រួមទាំងមួយទៀតនៃកម្រិត៥,៩ រ៉ិចទ័រ ដែលបានវា.យប្រហារ កាលពីថ្ងៃទី២០ ខែមករា នៅឯ Petit Goâve ទីក្រុងមួយចម្ងាយប្រហែល៥៥ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Port-au-Prince ៕
ចែករំលែកព័តមាននេះ