ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ព្រ​.​មា​.​ន​ក្រុម​ក្មេ​.​ង​.​ទំ​.​នើ​.​ង​ទុកជា​មុន​ថា ប្រយ័ត្ន​ចូល​ឆ្នាំ​ក្នុង​ពន្ធនា​គារ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​នឹង​បន្តសកម្មភាព​បង្ក្រាប​ក្មេង​ទំនើង​យ៉ាង​ម៉ឺងម៉ាត់​តែ​ម្ដង ដោយ​មិន​ដក​ដៃ​ឡើយ ជា​ពិសេស ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ដើម្បី​ឱ្យ​ក្រុម​ដែល​ប្រព្រឹត្ត​សកម្មភាព​ទំនើង​ទាំង​អស់នោះ បាន​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​នឹង​បន្តសកម្មភាព​បង្ក្រាប​ក្មេង​ទំនើង​យ៉ាង​ម៉ឺងម៉ាត់​តែ​ម្ដង ដោយ​មិន​ដក​ដៃ​ឡើយ ជា​ពិសេស ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ដើម្បី​ឱ្យ​ក្រុម​ដែល​ប្រព្រឹត្ត​សកម្មភាព​ទំនើង​ទាំង​អស់នោះ បាន​ស្ថិត​នៅ​ក្រោម​សំណាញ់​ច្បាប់ ពោល​គឺ​បញ្ជូន​ទៅ​ពន្ធនាគារ និង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន ចៀសវាង​ពួក​គេ​មានឱកាស​ប្រព្រឹត្ត​សកម្មភាព​ទំនើង​អុកឡុក​រំខាន​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា ឯកឧត្តម អភិ​សន្តិស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដឹកនាំ​បញ្ជា​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់ សហការ​ធ្វើ​សកម្មភាព​ឱ្យ​បាន​កាន់តែ​សកម្ម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាប់ខ្លួន​ក្មេង​ទំនើង​ដែល​ប្រព្រឹត្ត​សកម្មភាព​បង្ក​ការ​រំខាន​ដល់​ជីវភាព​រស់នៅ​ប្រចាំ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ទៅ​កាន់​ស្ថាប័ន​តុលាការ​ដើម្បី​ចាត់វិធានការ​ច្បាប់ ។

បើ​តាម​លោក ទូច សុ​ឃៈ ប្រសិនបើ​ក្រុម​ក្មេង​ទំនើង​ទាំង​អស់នោះ បន្ត​ធ្វើ​សកម្មភាព​អុកឡុក​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ឃុំខ្លួន ដែល​មាន​ន័យ​ថា ត្រូវ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ពួក​គេ​មានការ​ប្រែ​ឥរិយា​បទ​ប្រព្រឹត្ត​ត្រឹមត្រូវ​នៅ​ក្នុង​សង្គម​ពួក​គេ ក៏​ដូច​ជា​យុវជន​ផ្សេង​ទៀត ទទួល​បាន​ឱកាស​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​មាន​ព្រឹត្តិការណ៍​សប្បាយ​គ្រប់​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​។

សូម​បញ្ជាក់​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​បង្ក្រាប​ក្មេង​ទំនើង​ដោយ​គ្មាន​ការ​លើកលែង​ឡើយ និង​មិន​ទុក​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​អុកឡុក​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។ ក្នុង​នាម ជា​សេនាធិការ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​ដាក់​ចេញ​គោលការណ៍​ដឹកនាំ តម្រង់​ទិស​ជា​ប្រចាំ​ឱ្យ​កងកម្លាំង​ទាំងអស់​អនុវត្ត​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដោយ​មិន​ដក​ដៃ​។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៥​។ ជា​រៀង​រាល់​ឆ្នាំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែងតែ​ត្រៀមកម្លាំង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​អុកឡុក​រំខាន​គេឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ