ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​ផលិត​ស័ង្កសី​ស្នោ រាលដាល​ផ្ទះ៤​ខ្នង និងបន្ត​ឆេះ​រោងចក្រ​ក្បែរ​នោះ​អស់​១​ខ្នងទៀត

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​ផ្ទុះ​ធុង​ហ្គា​ស ឆេះ​រោងចក្រ​ផលិត​ស័ង្កសី​ស្នោ និង ទូរ​ចល័ត រាលដាល​ឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​០៤​ខ្នង រួច​ក៏​បន្ត​ឆេះ​រោងចក្រ ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ ហ៊ុយ​ផ្សែង​ទ្រលោម…

ខេត្តកណ្តាល​ ៖ ​ផ្ទុះ​ធុង​ហ្គា​ស ឆេះ​រោងចក្រ​ផលិត​ស័ង្កសី​ស្នោ និង ទូរ​ចល័ត រាលដាល​ឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​០៤​ខ្នង រួច​ក៏​បន្ត​ឆេះ​រោងចក្រ ក្បែរ​នោះ​យ៉ាង​សន្ធោសន្ធៅ ហ៊ុយ​ផ្សែង​ទ្រលោម និង​អណ្តាតភ្លើង​ក្រហមឆ្អិនឆ្អៅ ឡើង​លើ​អាកាស បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ នេះ ទល់មុខ ស្ថានីយ ប្រេង ឥន្ធនៈ PTT អង្គស្នួល តាម​បណ្ដោយ ផ្លូវ ជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ លេខ ២៧ -២៨ ស្ថិត​នៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ ក្នុង​រោងចក្រ​បាន​ឲ្យ​ដឹង ថា​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​កំពុង​តែ​ធ្វើការ​ដូច​សព្វដង ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ ចំនួន​មួយ​ដង ក៏​រូប​គាត់​បាន​ដើរទៅ​មើល​ក្នុង​ឃ្លាំង​ដែល​ស្តុក​ស្នោ សំរាប់​ផលិត​ស័ង្កសី​ស្នោ និង ទូរ​ចល័ត ស្រាប់​មាន​ផ្សែង លាយឡំ​ជាមួយនឹង​អណ្ដាតភ្លើង ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ភ្លាម​ៗ​នោះ កម្មករ​បាន​នាំ​គ្នា​ជួយ​បាញ់​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង ទុយោ​ទឹក​ដើម្បី​ជួយ​បាញ់​ពន្លត់ តែ​ដោយសារ​ស្ថានភាព​នៃ​ការ​ឆាបឆេះ មាន​ទ្រង់ទ្រាយ​ធំ ពិបាក​ក្នុង​ការ​ទប់ស្កាត់ ទើប​បណ្តាល​ឲ្យ​មានការ​រាលដាល ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង​ដែល​នៅ​ជាប់​របង​រោងចក្រ និង​បន្ត​ទៅ ឆាបឆេះ​រោងចក្រ​ផលិត​ស្នោ​មួយ​កន្លែង​ទៀត​ដែល​នៅ​ក្បែរ​នោះ​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ រោងចក្រ ភ្លាម​ៗ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជារ​ឲ្យ​រថយន្ត​បង្ការ​អគ្គិភ័យ ពន្លត់ និង​សង្គ្រោះ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង ស្រុក ជា​ច្រើន​គ្រឿង សហការ​ជាមួយ​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ (​កងពលតូច​លេខ​៧០ )​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ផង​ដែរ ។

ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា ជុំវិញ​ពាក់ព័ន្ធ​ករណី​អគ្គី​ភ័យ​ខាងលើ​នេះ ក្រុមការងារ​កោះសន្តិភាព​និង​ធ្វើការ ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ