បើយោងតាមមន្ទីរពេទ្យកាលម៉ែត បានផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា វីតាមីនD មានតួនាទីសំខាន់ណាស់ នៅក្នុងការលូតលាស់ និងដំណើរការរបស់ប្រព័ន្ធប្រសាទ ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនD គឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB) ។
ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាសរបៀបស្លៀកពាក់បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង (Osteoporosis) និងមិនបានដឹងថា វីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង ។
ក. តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាបណ្តាលមកពីកង្វះវីតាមីនD?
1) ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System)
– មានការថយចុះទំហំរបស់ខួរក្បាល
– ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis)
– ជំងឺរលាកសរសៃភ្នែក
– ជំងឺអេពីឡឹបស៊ី
– ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម
– ជំងឺប៉ាកគិនសុន ( Parkinson)
– ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis)
– អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer
2) ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous System)
– ប៉ះពាល់ដល់សាច់ដុំ(ឈឺចុកចាប់ ខ្សោយ)
– ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ
ខ) តើវីតាមីន D មាននៅក្នុងអ្វីខ្លះ0x017d7
– អាហារប្រភេទសាច់(ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប៊ឺ…)
– អាហារប្រភេទរុក្ខជាតិ(ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)
ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D
គ)តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?
សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ ៕
ចែករំលែកព័តមាននេះ