ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានវ៉េ​អង​ដឹក​ដំឡូង បួង​ចង្កូត​គេច១គ្រឿង​ខាង​មុខ រួចបុ.ករះបង្គោលថ្ម ក្រឡា.ប់​ធ្លា.ក់​ពីលើ​ស្ពាន

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ រថយន្ត​វេ​អង​ដឹក​ដំឡូង​មួយ​គ្រឿង ដោយ សារ​តែ​បើក​លឿន​ខ្លាំង​ពេក ពេល​អក​ស៊ើ​រថយន្ត​នៅ​ខាង​មុខ ចាប់​ហ្វ្រាំង​មិន​ស៊ី ព្យាយាម​បួង​ចង្កូត​គេច ធ្វើ​ឲ្យ​ក្រឡាប់​រថយន្ត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ខ្ចាយ​ដំឡូង​ពេញ​ប្រឡាយ តែ​សំណាងល្អ​អ្នក​បើក…

ខេត្ត​ព្រៃវែង ៖ រថយន្ត​វេ​អង​ដឹក​ដំឡូង​មួយ​គ្រឿង ដោយ សារ​តែ​បើក​លឿន​ខ្លាំង​ពេក ពេល​អក​ស៊ើ​រថយន្ត​នៅ​ខាង​មុខ ចាប់​ហ្វ្រាំង​មិន​ស៊ី ព្យាយាម​បួង​ចង្កូត​គេច ធ្វើ​ឲ្យ​ក្រឡាប់​រថយន្ត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ខ្ចាយ​ដំឡូង​ពេញ​ប្រឡាយ តែ​សំណាងល្អ​អ្នក​បើក បរ​និង​ព្រូ​រថយន្ត ពុំ​មាន​រង​របួស​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត ឡើង​កាលពី​វេលា​ម៉ោង4និង40នាទី​ព្រឹក​ថ្ងៃ​ទី1 មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ 8A ត្រង់​ចំណុច​ស្ពាន​បូម ក្នុងភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។

យោង​តាម​ការ​អះអាង​របស់​ប្អូនប្រុស​ដែល​ជា​ព្រូ​រថយន្ត​ខាងលើ​បាន​បញ្ជាក់​ថា រថយន្ត​វ៉េ​អង​ដឹក​ដំឡូង​នេះ បើក​មក​ពី​ខេត្តបាត់ដំបង គោលដៅ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត បើក​នៅ​ខាង​មុខ ក្នុង​ទិស​ដៅ​ស្របគ្នា បាន​ជាន់​ហ្វ្រាំង​ឈប់ ដោយ​ខ្លាច​បុក​គូទ​រថយន្ត​ខាង​មុខ​នោះ ទើប​អ្នកបើកបរ​រថយន្ត​វ៉េ​អង​នេះ បួង​ចង្កូត​គេច​ហើយ​ក៏​បុក​រះ​បង្គោល​ថ្ម​ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ បាក់​អស់​ចំនួន 6 ដើម រួច​ទើប​រថយន្ត​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្នាក់ឯង ដោយ​គ្មាន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកដំណើរ​ណា​ផ្សេង​ទៀត​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​នគរបាល​ស្រុក​ពារាំង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​ធ្វើ​អន្តរា​គម​សម្រួល​ចរាចរណ៍ និង​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ដំឡូង​យក​ទៅ​សាកសួរ​ផង​ដែរ ចំណែក​បង្គោល​ថ្ម​ដែល​ត្រូវ​បុក​បាក់​ចំនួន 6 ដើម​នោះ ក៏​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​ទូទាត់​សង​មក​វិញ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ