ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌមុនការចរចានៅប៉ាគីស្ថាន៖ អ៉ីរ៉ង់ទាម​ទារឱ្យមានបទឈប់បា.ញ់នៅលីបង់ ជាថ្នូរនឹងសន្តិ​ភាពយូរអង្វែងជាមួយអាមេរិក

3 ម៉ោង មុន

សង្គ្រាមអ៉ីរ៉​ង់ ៖ មុន​ការ​ចរចា​ ជាមួយ​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន អ៉ី​រ៉​ង់​បាន​លើក​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ការ​ឈប់​បាញ់​គ្នា​ដ៏​ស្ថិតស្ថេរ ដែល​លក្ខខណ្ឌ​ទាំងនោះ​ មាន​ក្នុង​សារ​របស់​មេ​ដឹក​នាំំ​កំពូល​លោក​ម៉ូ​ស្តា​បា​ខា​មេ​នី ​និង​សារ​របស់​ប្រធានាធិបតី​អ៉ី​រ៉​ង់ លោក​ម៉ាស់​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន់​ ។…

សង្គ្រាមអ៉ីរ៉​ង់ ៖ មុន​ការ​ចរចា​ ជាមួយ​អា​មេ​រិ​ក​នៅ​ប៉ា​គី​ស្ថាន អ៉ី​រ៉​ង់​បាន​លើក​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ការ​ឈប់​បាញ់​គ្នា​ដ៏​ស្ថិតស្ថេរ ដែល​លក្ខខណ្ឌ​ទាំងនោះ​ មាន​ក្នុង​សារ​របស់​មេ​ដឹក​នាំំ​កំពូល​លោក​ម៉ូ​ស្តា​បា​ខា​មេ​នី ​និង​សារ​របស់​ប្រធានាធិបតី​អ៉ី​រ៉​ង់ លោក​ម៉ាស់​ស៊ូ​ដ​ប៉េ​ហ្សេ​ស្គី​យ៉ា​ន់​ ។

People inspect the site of Israeli airstrikes that targeted the Shiah area in the southern suburbs of Beirut on April 9, 2026. The Israeli military said it struck a Hezbollah commander in Beirut on April 8, after Lebanese state media reported that Israel had targeted a residential neighbourhood in the capital. (Photo by Anwar AMRO / AFP)

ប្រធានាធិបតី​អ៉ី​រ៉​ង់​អះអាង​ថា​ បទ​ឈប់​បាញ់​គ្នា​នៅ​លី​បង់​ គឺជា​លក្ខខណ្ឌ​សំខាន់​បំផុត​​នៃ​ផែនការ​កិច្ចព្រមព្រៀង​ដែល​ស្នើ​ឡើង​ដោយ​អា​មេ​រិ​ក ​។ ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​ណុ​យ​អែ​ល​ម៉ា​ក្រុង ប្រធានាធិបតី​អ៉ី​រ៉​ង់​អះអាង​ថា ការ​ទទួលយក​បទ​ឈប់​បាញ់​របស់​អ៉ី​រ៉​ង់​ជា​សញ្ញា​ច្បាស់​មួយ​នៃ​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​និង​ឆន្ទៈ​ពិតប្រាកដ​ចង់​ដោះ​ស្រាយ​ជម្លោះ​តាម​ផ្លូវ​ការទូត​ ។

ប្រធានាធិបតី​អ៉ី​រ៉​ង់​ក៏​ទទូច​ផង​ដែរ ​លើ​ភាព​ចាំបាច់​នៃ​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​លី​បង់​ និង​រំឭក​ថា ការ​ទាមទារ​នេះ ​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​សំខាន់​នៃ​ផែនការ​១០​ចំណុច​របស់​អ៉ី​រ៉​ង់ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ចាត់ទុកជា​មូលដ្ឋាន​គត់មត់​មួយ ​សម្រាប់​ការ​ចរចា​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់ លើស​ពី​បទ​ឈប់​បាញ់​គ្នា​២​ស​ប្ដា​ហ៍ ស​ម្រេច​បាន​កាលពី​យប់​ថ្ងៃ​ទី​៧​
មេ​សា​។

ក្រសួងសុខាភិបាល​លី​បង់​បាន​ចេញ​តុល្យការ​ថ្មី​មួយ​នៃ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​លើ​លំ​បង់​ដ៏​បង្ហូរឈាម​បំផុត ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​ស​ង្ក្រា​ម​ថ្មី​នៅ​ប្រទេស​នេះ​ ពី​ដើមខែ​មីនា​មក​ថា ចំនួន​​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៣០០​នាក់​ហើយ​មនុស្ស​យ៉ាងតិច​១១៥០​នាក់​រង​របួស​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​។ ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​នោះ ​សំដៅលើ​បណ្ដា​សង្កាត់​ប្រជាជន​រស់នៅ​កុះករ​នា​កណ្ដាល​ក្រុង​បេ​រូត ជាយក្រុង​ភាគ​ខាងត្បូង​ព្រមទាំង​នៅ​ភាគ​ខាងត្បូង​ និង​ភាគ​ខាងកើត​លិ​បង់​។

អ៉ី​ស្រា​អែ​ល​អះអាង​ថា​ ខ្លួន​វាយប្រហារ​លើ​សមាជិក​ហេ​ស​ប៊ុល​ឡា​ហ៍​ស្និ​ទ្ធអ៉ី​រ៉​ង់​ច្រើន​រយ​នាក់ ។
ម្យ៉ាងទៀត​ អាជ្ញាធរ​អ៉ី​​រ៉ា​ក់បាន​ថ្កោលទោស​ការ​វាយប្រហារ​ទាំងនេះ​ដែល​បង្ហាញ​ថា​ អ៉ី​ស្រា​អែ​ល​មាន​បំណង់​បំផ្លាញ​បទ​ឈប់​បាញ់​គ្នា រវាង​សហរដ្ឋអាមេរិក​ និងអ៉ី​រ៉​ង់​ ។នាយក​រដ្ឋមន្ត្រីអ៉ីស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ និយាយ​កាលពី​ថ្ងៃ​ទី​៩​ មេ​សា​ ថា លោក​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​លោក​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​លី​បង់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ផ្ដោត​ជា​ពិសេស ​លើ​ការ​រំសាយ​អាវុធ​របស់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ ។

សេចក្ដីថ្លែងការណ៍​នោះ​​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ទាក់ទង​គ្នា​តាម​ទូរ​ស្ទ័​ព្ទ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក ​និង​បេសកជន​ពិ​​សេស​របស់​លោក​ គឹ​លោក​STEVE WITKOFF​។ តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កថា លោក​STEVE WITKOFF បាន​ស្នើ​ដល់​លោក​នេ​តាន់​យ៉ា​ហ៊ូ​ឲ្យ​ផ្អាក​ការ​វាយប្រហារ​លើ​លី​បង់​ និង​បើក​ការ​ចរចា​។ អ្នក​ទទួលខុសត្រូវ​អ៉ី​ស្រា​អែ​ល​ម្នាក់​អះ​អាង​ថា ការ​ចរចា​ដោយ​ផ្ទាល់​រវាង​អ៉ី​ស្រា​អែ​ល​ និង​លី​បង់​ត្រូវ​ចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ខាង​មុខ​នៅ​ក្រុង​វ៉ា​ស៊ីន​​តោន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ