ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែរស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថានៅវេលាម៉ោង១២ ០០នាទីព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៦ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ VING VENUS សញ្ជាតិ NORWAY ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន. ៨៦១នាក់ ក្នុងនោះមានស្រី៤៥២នាក់មាន១៥សញ្ជាតិ មាននាវិកចំនួន ៤៧០នាក់ក្នុងនោះមានស្រី៩៩នាក់មាន៤២សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ បានឲ្យដឹងថាគោលបំណងនៃការចូលចតនាវាទេសចរណ៍ខាងលើ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃពេញដើម្បីឈ្វេងយល់ពីវប្បធម៌និងប្រពៃណីនិងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនៃការចូលចតនាវាខាងលើនេះមន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ បានជួយសម្រួលក្នុងការធ្វើបែបបទលើប៉ាស្ព័របន្ថែមដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវ ។ ជាមួយគ្នានេះភ្ញៀវទេសចរណ៍ក៍បានធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋានកំសាន្តតាមតំបន់ឆ្នេរ, និងតាមទីអារាមនានានៅក្នុងក្រុង/ខេត្តព្រះសីហនុផងដែរ ។
លក្ខណ:បច្ចេកទេសនាវា មានបណ្តោយ២២៨,៣០ម៉ែត្រនិងទទឹងមានប្រវែង២៨,៨០ម៉ែត្រជំរៅទឹក៦,៦៥ម៉ែត្រ ធ្វើដំណើរមកពីប្រទេសThai និងបន្តដំណើរទៅប្រទេសវៀតណាម ។ ភ្ញៀវទេសចរណ៍ដែលមានចំនួនច្រើនជាងគេ( USA) មានចំនួន៧១២ក្នុងនោះមានស្រី៣៧៥នាក់ ។នាវាខាងលើធ្វើដំណើរទៅប្រទេសថៃនៅវេលាម៉ោង១១,00នាទីយប់នៅថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ