ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ព្យាករណ៍ ថា GDP​កម្ពុជា មាន​កំណើន​ត្រឹម​៤,៥​ភាគរយ

3 ម៉ោង មុន

ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី (ADB)​បាន​អះអាង​ថា GDP កម្ពុជា​នៅ​ឆ្នាំ​២០២៦ នេះ​បន្ត​ថយ​ចុះ ខណៈ​ដែល​អតិផរណា​បន្ត​កើនឡើង ។ តាម​ការ​ព្យាករណ៍​ដែល​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ ADB បាន​អះអាង​ថា…

ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី (ADB)​បាន​អះអាង​ថា GDP កម្ពុជា​នៅ​ឆ្នាំ​២០២៦ នេះ​បន្ត​ថយ​ចុះ ខណៈ​ដែល​អតិផរណា​បន្ត​កើនឡើង ។

តាម​ការ​ព្យាករណ៍​ដែល​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ ADB បាន​អះអាង​ថា កាលពី​ឆ្នាំ​២០២៤ កម្ពុជា​សម្រេច​បាន​កំណើន GDP រង្វង់​៦​ភាគរយ ហើយ​ថយ​មក​នៅ​៥,២ ភាគរយ​នៅ​ឆ្នាំ​២០២៥ និង​បន្ត​ថយ​ចុះ​ទៀត​ដល់ ៤,៥​ភាគរយ នៅ​ឆ្នាំ​២០២៦ ។

ដោយឡែក អតិផរណា​វិញ​គឺ​នឹង​បន្ត​កើនឡើង​ពី​២,៥​ភាគរយ នៅ​ឆ្នាំ​២០២៥ ដល់ ២,៨ ភាគរយ នៅ​ឆ្នាំ​២០២៦​នេះ ។

កំណើនសេដ្ឋកិច្ច បាន​ថយ​ចុះ​នៅ​ឆ្នាំ​២០២៥ ដោយសារ​សេដ្ឋកិច្ច​បាន​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ភាព​មិន​ប្រាកដប្រជា​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ។

អ្នក​សេដ្ឋកិច្ច​ម្នាក់​បាន​អះអាង​ថា កំណើន​នឹង​បន្ត​ថយ​ចុះ​នៅ​ឆ្នាំ​២០២៦ មុន​ពេល​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២៧ ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ី​រ៉​ង់​ធ្វើ​ឲ្យ​របួស​ដល់​វិស័យ​ប្រេងឥន្ធនៈ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ