ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​.​ង​បងស្រី​ជីដូនមួយ​ហៅ​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ថា​«​អា​.​ចោ​.​រ​.»​ទា​.​ញ​.​ពូ​.​ថៅ​.​កា​.​ប់​.ក្បាល

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ចិត្ត​ក្ដៅ​ដូច​ភ្លើង ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ទាញ​ពូថៅ​កាប់​ទៅ​លើ​បងស្រី​ជីដូនមួយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ចំណុច​ភូមិ​តា​ព្រាត ឃុំ​មុខរា​ហ៏ ស្រុក​រុក្ខ​គិរី…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ចិត្ត​ក្ដៅ​ដូច​ភ្លើង ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ទាញ​ពូថៅ​កាប់​ទៅ​លើ​បងស្រី​ជីដូនមួយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ចំណុច​ភូមិ​តា​ព្រាត ឃុំ​មុខរា​ហ៏ ស្រុក​រុក្ខ​គិរី ព្រោះតែ​ខឹង​នឹង​បងស្រី​ជីដូនមួយ​រូប​នេះ​ហៅ​ខ្លួន​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ថា «​អាចោរ​»​។

តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ជា ចាន់​រាជ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្ត​ពោ​ធី​សាត់ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ហេង រ៉ា ស្រី​អាយុ​២០​ឆ្នាំ ត្រូវជា​បងជីដូនមួយ​ជនសង្ស័យ​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក្បាល ដោយសារ​ជន​ដៃដល់​កាប់​នឹង​ពូថៅ​ពេល​កំពុង​ដេក​ជាមួយ​កូន​តូច​នៅ​លើ​គ្រែ​ក្រោមផ្ទះ ។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​រុក្ខ​គិរី​តាម​ចាប់ខ្លួន​បាន ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ ។
ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​រវាង​បងប្អូន​ជីដូនមួយ​ខាងលើ​នេះ គឺ​ផ្ដើម​ចេញពី​រឿង​ប្អូនខ្ចី​ទូរស័ព្ទ​បងស្រី​មើល មិន​ព្រម​ប្រគល់​ឲ្យ​វិញ លុះ​បងស្រី​ជា​ម្ចាស់​ទូរស័ព្ទ​ហៅ «​អាចោរ​» ក៏​ផ្ទុះ​ហិង្សា​។ បើ​តាម​សមត្ថកិច្ច​បាន​បំភ្លឺ​រឿង​នេះ​ថា នេះ​ជា​ករណី «​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​»​។

រឿង​នេះ ផ្ដើម​ចេញពី​ជន​ដៃដល់​ខ្ចី​ទូរស័ព្ទ​ជន​រង​គ្រោះ​មើល ។ នៅ​ពេល​ជន​រង​គ្រោះ (​បងស្រី​ជីដូនមួយ​) ឲ្យ​ទូរស័ព្ទ​មើល​អស់ចិត្ត​ហើយ ជន​រង​គ្រោះ​ក៏​សុំ​ទូរស័ព្ទ​វិញ តែ​ជន​កំហូច​រូប​នេះ មិន​ព្រម​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ បើ​ទោះជា​ជន​រង​គ្រោះ​តាម​ទារ​យ៉ាងណា​ក្ដី ។ ដោយសារ​តែ​តាម​ទារ​ទូរស័ព្ទ​វិញ​មិន​បាន ជន​រង​គ្រោះ​ក៏​ខឹង​ក៏​ជេរ​ដៀមដាម​ប្អូនជីដូនមួយ​រូប​នេះ​ថា «​ចោរ អាចោរ​»​។ ត្រង់​ពាក្យ​ថា «​ចោរ អាចោរ​» នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ជន​នេះ​ខឹង​បងស្រី​ជីដូនមួយ​ខឹង​យ៉ាង​ខ្លាំង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តាម​ទារ​ទូរស័ព្ទ​ពី​ប្អូនជីដូនមួយ​នេះ​វិញ​មិន​បាន ជន​រង​គ្រោះ​ក៏​ខឹង រហូត​ជេរ​ដៀ​ម​ជន​កំហូច​នេះ​ដូច្នេះ​ថា «​ចោរ​..! អាចោរ​..!»​។ ព្រោះតែ​ពាក្យ​ជេរ​ប្រមាថ ឬ ហៅ​ខ្លួន​ថា «​ចោរ អាចោរ​» ទើប​ធ្វើ​ឲ្យ​យុវជន​ចិត្ត​ក្ដៅ​ដូច​ភ្លើង ខឹង​ខ្លាំង​រហូត​ចង​ជា​គំនុំ ។ លុះដល់​យប់​ជ្រៅ ជន​ចិត្ត​ក្ដៅ​នេះ​ក៏​ទាញ​ពូថៅ​កាន់​ដើរ​លបចូល​ទៅ​កាប់​បងស្រី​ជីដូនមួយ​យ៉ាង​សា​ហាវព្រៃផ្សៃ​ចំ​ក្បាល​មួយ​ពូថៅ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដេក​លក់​ជាមួយ​កូន​នៅ​លើ​គ្រែ​ខាងក្រោម​ផ្ទះ ។

ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​កាប់​បងស្រី​ជីដូនមួយ​ឲ្យ​រង​របួសធ្ងន់​ជន​ដៃដល់​រូប​នេះ​ក៏​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ​ដែរ តែ​ត្រូវ​កម្លាំង​ជំនាញ នៃ​អធិការ​ស្រុក​រុក្ខ​គី​រី តាម​ចាប់ខ្លួន​បាន ពេល​ជន​នេះ​ព្យាយាម​រត់គេច​ខ្លួន​ទៅ​ដល់​ទឹកដី​ខេត្តពោធិ៍សាត់ ។ លោកស្នងការ​រង​រូប​នេះ​បាន​បញ្ជាក់​ដែ​ថា អំពើ​ហិង្សា​នេះ ផ្ដើម​ចេញពី​រឿង​ខ្ចី​ទូរស័ព្ទ​មើល ។

ជនសង្ស័យ​ខ្ចី​ទូរស័ព្ទ​បងស្រី​ជីដូនមួយ​មើល លុះ​បងស្រី​សុំ​វិញ ជន​នេះ​មិន​ព្រម​ឲ្យ​វិញ ដល់​ពេល​ជន​រង​គ្រោះ​ខឹង​ក៏​ហៅ​ថា «​ចោរ អាចោរ​» ជនសង្ស័យ​ខឹង ទើប​ទាញ​ពូថៅ​កា​.​ប់​ក្បាល​ម្ចាស់​ទូរស័ព្ទ​របួសធ្ងន់​ដេរ​ជា​ច្រើន​ធ្នេ​រ ។ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ