ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុមហ៊ុន​វៀតណាម​នៅ​មី​យ៉ា​ន់​ម៉ា​ប្រឈ.ម​បញ្ហា​បន្ថែម​ទៀត បន្ទាប់​ពី​គ្រោះ​រញ្ជួ.យ​ដី

1 ថ្ងៃ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការិយាល័យ​ពាណិជ្ជកម្ម​របស់​វៀតណាម​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិ​ច​ទ័​រ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០២៥…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ការិយាល័យ​ពាណិជ្ជកម្ម​របស់​វៀតណាម​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​ថា បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៧​រ៉ិ​ច​ទ័​រ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ឆ្នាំ​២០២៥ អាជីវកម្ម​វៀតណាម​ទាំងអស់​ត្រូវ​បាន​រាយការណ៍​ថា​មាន​សុវត្ថិភាព ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​ធំ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VietnamPlus និង Sai Gon Giai Phong ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា កន្លង​ទៅ​។

ការ​រញ្ជួយ​ដី​មិន​ត្រឹមតែ​ប៉ះពាល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​អង្រួន​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ​។ បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៥ ដោយ​ស្រង់​របាយការណ៍​ពី​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​មក​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះរ​ញ្ជួ​ដី​ដ៏​អាក្រក់​នៅ​មី​យ៉ា​ន់​ម៉ា កើនឡើង​ដល់​យ៉ាងតិច ២០៦៥​នាក់ អ្នក​របួស​ជាង ៣,៩០០​នាក់ និង​ជាង ២៧០​នាក់​បាន​បាត់​ខ្លួន​។ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង ខណៈ​ដែល​អាជ្ញាធរ​បន្ត​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​ទាំងស្រុង​។

ការ​រញ្ជួយ​ដី​ក៏​បាន​បណ្តាល​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ និង​សំខាន់​ជា​ច្រើន ព្រមទាំង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​បណ្តាញ​ទូរគមនាគមន៍​។ នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន តំបន់​មួយ​ចំនួន​គ្មាន​សេវា​ទូរស័ព្ទ ហើយ​អគារ​ជា​ច្រើន​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​បន្ទាន់​កំពុង​ដំណើរការ ប៉ុន្តែ​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​គឺ​ធំធេង​ខ្លាំង​ណាស់​។ ការ​រញ្ជួយ​នា​ពេល​ថ្មី​ៗ​នេះ គឺជា​បញ្ហា​ប្រឈម​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​មី​យ៉ា​ន់​ម៉ា​កំពុង​ជួប​ប្រទះ ដ្បិត​ប្រទេស​នេះ​កំពុង​ដោះស្រាយ​អ​ស្ថិរភាព​នយោបាយ ជម្លោះ និង​ជា​ពិសេស​បញ្ហា​សេដ្ឋកិច្ច​ដ៏​ផុយ​ស្រួយ​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ​។

លោក Nguyen Duong Kien ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​វៀតណាម​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ថ្លែង​ថា ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ប្រាកដជា​នឹង​បង្កើត​ឧបសគ្គ​បន្ថែម​ទៀត​ដល់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​រួច​ទៅ​ហើយ ដែល​បាន​ធ្វើ​ឱ្យ​ជាង​ពាក់កណ្តាល​នៃ​តំបន់​ទីប្រជុំជន​ចំនួន​៣៣០​តំបន់​របស់​ខ្លួន​មាន​ជម្លោះ​។

ការ​ធ្វើ​ដំណើរ​ឆ្លង​តំបន់​បាន​ក្លាយជា​ការ​លំបាក​កាន់តែ​ខ្លាំង ដែល​នាំ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​កើនឡើង​ខ្ពស់ និង​ធ្វើ​ឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​កាន់តែ​ស្មុគស្មាញ​ខ្លាំង ខណៈ​អ​ស្ថិរភាព និង​ជម្លោះ​កំពុង​បន្ត​បាន​នាំ​ទៅ​ដល់​ការ​បិទ​ស្ថានីយ​គយ​ជា​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​មី​យ៉ា​ន់​ម៉ា​-​ចិន និង​មី​យ៉ា​ន់​ម៉ា​-​ថៃ ដែល​កាន់តែ​រឹតត្បិត​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា ដែល​មាន​ភាព​ផុយ​ស្រួយ​រួច​ទៅ​ហើយ ដោយសារ​ជម្លោះ​ផ្ទៃ ហើយ​ឥឡូវនេះ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​កាន់តែ​ខ្លាំង​។ ការ​ខ្វះខាត​ថាមពល​អគ្គិសនី​កើត​ឡើងជា​ញឹកញាប់ ដោយ​តំបន់ឧស្សាហកម្ម​ជា​ច្រើន​មាន​អគ្គិសនី​ត្រឹមតែ​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ កង្វះ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជាប់លាប់​នេះ បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជា​ច្រើន​ពឹងផ្អែក​លើ​ម៉ាស៊ីនភ្លើង​ថ្លៃ​ៗ ដែល​ជំរុញ​ឱ្យ​តម្លៃ​ប្រតិបត្តិការ​កើនឡើង​។ តាម​រយៈ​បញ្ហា​ប្រឈម​ទាំងនេះ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​មី​យ៉ា​ន់​ម៉ា​ក្នុង​រយៈពេល​ខ្លី​មើលទៅ​ហាក់ដូចជា​មិន​មានការ​កើនឡើង​នោះ​ទេ​។

ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់​ចុះ​រួច​ហើយ ហើយ​ការ​រញ្ជួយ​ដី​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។ នៅ​ក្នុង​ឆ្នាំ ២០២៤ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​មី​យ៉ា​ន់​ម៉ា​-​វៀតណាម​ត្រូវ​បាន​រាយការណ៍​ថា​មាន​ចំនួន ៥៧៤​លាន​ដុល្លារ ធ្លាក់​ចុះ ៦១% ធៀប​នឹង​ឆ្នាំ ២០២៣​។

ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​ឆ្នាំ ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់ ២៩% លើ​ទំហំ​នៃ​ការ​នាំ​ចូល​-​នាំ​ចេញ​សរុប ដែល​មាន​តម្លៃ​ត្រឹមតែ​៧២​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​វៀតណាម​បាន​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ និង​សម្ភារៈ​កាត់ដេរ ស្បែកជើង ជី ប្លា​ស្ទិ​ក និង​ផលិតផល​ផ្សេង​ៗ​ទៀត​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ