ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រានព្រៃ​ពង្រាយ​ខ្សែភ្លើង​​ឆ​.​ក់​សត្វ បែរជា​ឆ.ក់​ព្រានព្រៃ​ដូច​គ្នា​ដែល​ដើរ​ឆ្លុះ​សត្វ​ពេល​យប់

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រានព្រៃ​ម្នាក់​ដែល​តែង​ដើរ​ឆ្លុះ​បរបាញ់​សត្វ​ពេល​យប់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចង្កេះភ្នំ​មួយ​កន្លែង ដោយសារ​ដើរ​ទាក់​ខ្សែ​ចរន្តអគ្គិសនី​ដែល​ព្រានព្រៃ​មាន​អាជីព​ដូច​គ្នា​ពង្រាយ​សម្រាប់​ឆក់​សត្វព្រៃ​ពេល​យប់ ។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន ។ ប្រភព​បាន​រាយការណ៍​ថា ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ មីនា…

ខេត្តបាត់ដំបង ៖ ព្រានព្រៃ​ម្នាក់​ដែល​តែង​ដើរ​ឆ្លុះ​បរបាញ់​សត្វ​ពេល​យប់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ចង្កេះភ្នំ​មួយ​កន្លែង ដោយសារ​ដើរ​ទាក់​ខ្សែ​ចរន្តអគ្គិសនី​ដែល​ព្រានព្រៃ​មាន​អាជីព​ដូច​គ្នា​ពង្រាយ​សម្រាប់​ឆក់​សត្វព្រៃ​ពេល​យប់ ។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន ។

ប្រភព​បាន​រាយការណ៍​ថា ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ មីនា នៅ​ត្រង់​ចង្កេះ «​ភ្នំ​សំរោង​» ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ។ ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម ទន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ និង​បក្សពួក​ប៉ុន្មាន​នាក់​ទៀត​តែង​បបួល​គ្នា​ដើរ​ឆ្លុះ​សត្វព្រៃ​ពេល​យប់ ។ ប៉ុន្តែ​មិន​ធ្លាប់​ជួប​បញ្ហា​អ្វី​ទេ លុះ​នាំ​គ្នា​ដើរ​ឆ្លុះ​លើក​នេះ ស្រាប់តែ​ដើ​ទាក់​ខ្សែ​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។

បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​និយាយ​ថា ខ្សែ​ចរន្តអគ្គិសនី​ដែល​ឆក់​អ្នកប្រមាញ់​សត្វព្រៃ​រហូត​ដល់​ស្លាប់​កណ្ដាលអធ្រាត្រ​លើ​ចង្កេះភ្នំ​ខាងលើ​នេះ គឺជា​ស្នាដៃ​របស់​ព្រានព្រៃ​ដទៃ​ទៀត ដែល​ដាក់​ពង្រាយ​ខ្សែ​ចរន្ត​នេះ ដើម្បី​ឆក់​សត្វព្រៃ​ពេល​យប់ ។ សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ដែរ​ថា នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​០២​នាក់ ដែល​ជា​អ្នក​ដើរ​ឆ្លុះ​សត្វ​ដូច​គ្នា ។
ពួក​គេ​បាន​នាំ​គ្នា​ដើរ​ឆ្លុះ​តាម​ចង្កេះភ្នំ​សំរោង ដែល​ជាទី​កន្លែង​ធ្លាប់​ដើរ​ឆ្លុះ​កន្លង​មក ស្រាប់តែ​លើក​នេះ ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម ទន់ បាន​ដើរ​ទាក់​ខ្សែ​ចរន្តអគ្គិសនី ដែល​ព្រានព្រៃ​ផ្សេង​ទៀត​គេ​ដាក់​ពង្រាយ​សម្រាប់​«​ឆក់​សត្វព្រៃ​» បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​ខ្សែភ្លើង​ឆក់​សត្វព្រៃ តែ​បែរជា​ឆក់​មនុស្ស​ស្លាប់​នេះ មន្ត្រី​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា «​គេ​បាន​ស្គាល់​អត្តសញ្ញាណ ម្ចាស់​ខ្សែភ្លើង​នោះ​ហើយ​» តែ​គេ​កំពុង​ស៊ើបអង្កេត និង​ប្រមូល​ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​នេះ​បាន​ជុំ​ក្នុង​ដៃ​សិន ទើប​សមត្ថកិច្ច​ចាត់វិធានការ​តាម​នីតិវិធី​ទៅ​លើ​ម្ចាស់​ខ្សែ​ចរន្តអគ្គិសនី ដែល​ពង្រាយ​សម្រាប់​ឆក់​សត្វព្រៃ បែរជា​មក​ឆក់​ព្រានព្រៃ​ស្លាប់​កណ្ដាល​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ