ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់ដោយសាររញ្ជួយដីនៅភូមា ឡើងដល់១៧០០នាក់ ខណៈនៅថៃឡើងដល់១៨នាក់

1 ថ្ងៃ មុន

អ្នក​ស្លា​.​ប់​ដោយសារ​កា​រញ្ជួយ​ដី​នៅ​ភូមា បាន​កើនឡើង​ដល់​១៧០០​នាក់ ខណ​:​អ្នក​ស្លា​.​ប់​នៅ​ទីក្រុង​បាងកក បាន​ឡើង​ដល់​១៨​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ AFP នៅ​ថ្ងៃ​ទី​៣១…

អ្នក​ស្លា​.​ប់​ដោយសារ​កា​រញ្ជួយ​ដី​នៅ​ភូមា បាន​កើនឡើង​ដល់​១៧០០​នាក់ ខណ​:​អ្នក​ស្លា​.​ប់​នៅ​ទីក្រុង​បាងកក បាន​ឡើង​ដល់​១៨​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ AFP នៅ​ថ្ងៃ​ទី​៣១ ខែ មីនា ។ នៅ​បាងកក​ចំនួន​អ្នក​ស្លា​.​ប់​ឡើង​ដល់​១៨​នាក់ របួស​៣៣​នាក់ និង​បាត់​ខ្លួន​៧៧​នាក់ ។

ចំណែក​នៅ​ភូមា ក្តី​សង្ឃឹម​បាន​ធ្លាក់​ចុះ កាលពី​ថ្ងៃ​ច័ន្ទ ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត​បន្ថែម​ទៀត នៅ​ក្នុង​គំនរ​បាក់បែក​នៃ​ទីក្រុង Mandalay ប្រទេស​ភូមា ។ ប្រជាជន​ខ្លះ​នៅ​ទីនោះ​បាន​ដេក​បី​យប់​ហើយ នៅ​កណ្តាលវាល បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ធំ​បាន​ស​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់ 1,700 នាក់ ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ជិតខាង​ថៃ ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មិនសូវ​សកម្ម​នៅ​ក្នុង​ទីក្រុង​ភាគ​កណ្តាល​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​មាន​ប្រជាជន​ជាង 1.7 លាន​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ប៉ុន្តែ​លក្ខខណ្ឌ គឺ​ពិបាក ដោយ​សីតុណ្ហភាព​រំពឹង​ថា នឹង​ឡើង​ដល់​ប្រហែល 40​អង្សា​សេ ។

កម្តៅថ្ងៃ​ធ្វើ​អោយ​អ្នក​ជួយ​សង្គ្រោះ​ហត់នឿយ និង​ពិបាក និង​ធ្វើ​អោយ​កាន់តែ​ងាយ​រលួយ​ដោយ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​កំណត់​អត្តសញ្ញាណ​ស​.​ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ