ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនគំរា.មដល់ជីវិ.តឪពុកញឹកញាប់ ទ្រាំលែ.ងបាន ប្តឹ.ងឱ្យឃាត់ខ្លួន

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កូនប្រុស​អកតញូ កាន់​កាំបិត​ផ្គាក់ គំរាម​រក​កាប់សម្លាប់​ឪពុក​បង្កើត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​ដែល​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង ០៤ និង…

ខេត្តកណ្តាល ៖ កូនប្រុស​អកតញូ កាន់​កាំបិត​ផ្គាក់ គំរាម​រក​កាប់សម្លាប់​ឪពុក​បង្កើត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​ដែល​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង ០៤ និង ០០ នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ក្បាលកោះ​លិច ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យ​មានឈ្មោះ ផា ភា​រុណ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​(​ត្រូវជា​កូនបង្កើត​) មាន​ទីលំនៅ​ភូមិ ក្បាលកោះ​លិច​ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។ ដក​រហូត​បាន​កាំបិត​ផ្គាក់​ចំនួន​០១​ដេ​ី​ម ដង​ឬ​ស្សី​មាន​ប្រវែង ០,៥០ ម៉ែត្រ និង​ផ្លែ​ដែក​មាន​ប្រវែង ០.១៤​ម៉ែត្រ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ចាន់ ផា ភេទ​ប្រុស អាយុ ៧២​ឆ្នាំ​(​ត្រូវជា​ឪពុក​បង្កើត​) មុខរបរ កសិករ មាន​ទីលំនៅ ភូមិ ក្បាលកោះ​លិច ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​ជា​(​ឪពុក​បង្កើត​) របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង កន្លង​មក​ជនសង្ស័យ​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ និង រករឿង​ឡូឡា​ជេរ​បញ្ចោរ រក​កាប់សម្លាប់​ទៅ​ជន​រង​គ្រោះជា​ញឹកញាប់ ។ រហូត​ដល់​នៅ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២៥ វេលា​ម៉ោង ០៤ និង ០០ នាទី​រសៀល ស្រាប់តែ​ជនសង្ស័យ​បាន​ស្រែក​ជេរ​ឡូឡា​ពេញ​ផ្ទះ និង កាន់​កាំបិត​ផ្គាក់​ជាប់ដៃ ស្រែក​គំរាមកំហែង​រក កាប់សម្លាប់​ជន​រង​គ្រោះ ដោយ​បាន​និយាយ​ថា​(​អា​ញ់​ចង់​កាប់​មនុស្ស​ឲ្យ​ដាច់​ក្បាល​ចេញពី​ខ្លួន​ម្តង​) ដោយ​ទ្រាំ​និង​ទ​ង្វើ​របស់​កូន​ចិត្ត​តិរច្ឆាន​មិន​បាន ទើប​គាត់​ប្រញាប់ប្រញាល់ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ខ្សាច់​ទន្លា ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ក៏​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ខ្សាច់​ទន្លា បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​នែ​អធិការ​រ​ដ្ឋា​ន​ស្រុក​ស្អាង ធ្វើការ​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាម​ៗ​តែ​ម្តង ។

គួរ​បញ្ជាក់​ផង​ដែរ ជនសង្ស័យ​ខាងលើ ក៏​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ខេត្តកណ្ដាល​ម្តង​រួច​ហើយ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​គំរាមកំហែង​សម្លាប់ រយៈពេល​០៨​ខែ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ស្អាង កំពុង​កសាង​សំណុំ​បញ្ចូល​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ