ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ជំនួយជិត១១លានដុល្លារដល់កម្ពុជាសម្រាប់សកម្មភាពកម្ចាត់មីននៅកម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​១១​លាន​ដុល្លារ​ដល់​ភាគី​កម្ពុជា​សម្រាប់​សកម្មភាព​កម្ចាត់​មីន នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភាគី​កម្ពុជា​-​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០២៥ បាន​រួម​គ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​នានា​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កម្ចាត់​មីន​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​១១​លាន​ដុល្លារ​ដល់​ភាគី​កម្ពុជា​សម្រាប់​សកម្មភាព​កម្ចាត់​មីន នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ភាគី​កម្ពុជា​-​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០២៥ បាន​រួម​គ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​នានា​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ពិធី​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង និង​ឯកសារ​ពាក់ព័ន្ធ​សម្រាប់​អនុវត្ត​គម្រោង​ផ្តល់​ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​អង្គភាព CMAC លើ​គម្រោង​ចំនួន​២ មាន​ហិរញ្ញប្បទាន​ឥត​សំណង សរុប​ចំនួន​១.៤៦៦​លាន​យ៉េន ប្រមាណ​ជិត​១១​លាន​ដុល្លារ និង​គម្រោង​សម្រាប់​គាំទ្រ​ក្រសួង​២​ផ្សេង​ទៀត​សរុប​៤​គម្រោង ។

ស៊ី​ម៉ាក់ បាន​លើក​ឡើង​ថា គម្រោង​ទាំង​២​នោះ រួម​មាន ៖ ១. គម្រោង​ទី​១ ជា​គម្រោង​ពង្រឹងសមត្ថភាព​អង្គភាព CMAC​លើ​កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង​ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។ គម្រោង​នេះ​មាន​ថវិកា​សរុប​ចំនួន​១.១៦៦​លាន​យ៉េន ប្រមាណ​ជាង​៨,៤​លាន​ដុល្លារ ដែល​កញ្ចប់​ថវិកា​នេះ​នឹង​ត្រូវ​ប្រើប្រាស់ ដើម្បី​ទិញ​សម្ភារ​បច្ចេកទេស​រួម​មាន ៖ គ្រឿងចក្រ​កម្ទេច​មីន ម៉ាស៊ីន​រាវ​មីន និង​រថយន្ត​ជាដើម ដើម្បី​លើកកម្ពស់​សម្ភារ​បច្ចេកទេស​នៃ​កិច្ច​សហប្រតិបត្តិការ​ផង និង​សម្រាប់​បម្រើ​កិច្ចការ​ហ្វឹកហ្វឺន​អ្នកជំនាញ​សកម្មភាព​មីន​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ។

២. គម្រោង​ទី​២ ៖ ការ​បំពេញបន្ថែម​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣០០​លាន​យ៉េន ប្រមាណ​ជាង​២​លាន​ដុល្លារ សម្រាប់​គាំទ្រ​គម្រោង​សាងសង់​អគារ​ហ្វឹកហ្វឺន និង​អគារ​ផ្សព្វផ្សាយ​អប់រំ​យល់​ដឹង​ពី​សង្គ្រាម​(​សារមន្ទីរ​តេ​ជោ​សន្ដិភាព​) នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​គម្រោង​នេះ​សរុប​កើន​ដល់​ចំនួន​២.៧៥១​លាន​យ៉េន ប្រមាណ​ជិត​២០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ